គួរអោយច្រណែនមែនទែន កញ្ញា យ៉ា សុផាន់ម៉ៃ ត្រូវបាន ហ្វេនៗ មក Surprise មុនថ្ងៃខួបកំណើត

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាសម្ដែង ស្រស់សោភា កញ្ញា យ៉ា សុផាន់ម៉ៃ ស្រាប់តែឃើញហ្វេនៗទៅ Surprise ខួបកំណើត មុនថ្ងៃកំណត់ ដែលការពិតគឺខួបកំណើតនៅថ្ងៃទី១៣ វិច្ឆិកានោះ។ ការ Surprise នេះគេឃើញហ្វេនៗមានភ្ជាប់មកជាមួយកាដូជាច្រើន ដូចជា បាច់ផ្កាដែលមានភ្ជាប់ជាមួយទឹកប្រាក់មួយចំនួន iphone 13 pro max ចិញ្ជៀនពេជ្រ និងកាដូជាច្រើនទៀត។ យោងតាមការផុសរបស់ ហ្វេនផេក កាដូខាងលើនេះ គឺជាទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់ហ្វេនៗបានរួមគ្នាដើម្បីទិញជូន កញ្ញា យ៉ា សុផាន់ម៉ៃ ដែលមានទឹកប្រាក់ប្រហែលជា មិនក្រោម 3000$ នោះទេ ដែលធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រេាះមិនធ្លាប់មានពីមុនមកទេ នៅស្រុកខ្មែរយើង ។

អ្នកបានឃើញពីរូបភាពទាំងនេះ សុទ្ធតែមានការរំភើបជំនួស ដែលហ្វេនៗបង្ហាញពីការស្រលាញ់ និងគាំទ្រកញ្ញា ដល់ថ្នាក់ធ្វើរឿងមួយនេះ ។ តាមរយ: ផេកដ៏ដែលក៏បានបញ្ជាក់ថា ដោយសារ តែបានស្គាល់ តារាសម្ដែង កញ្ញា យ៉ា សុផាន់ម៉ៃ ទើពធ្វើអោយពួកគាត់ ងាកមកទស្សនា ខ្សែរភាពយន្ត ក្នុងស្រុកយើងវិញ ហើយលែងសូវចាប់អារម្មណ៍នឹងភាពយន្តបរទេសនោះ។

នៅលើអាក់ខោនមួយរបស់ហ្វេន បានសរសេរថា “👏🏼Happy Pre-Birthday Idol តូច Ya Sophan Mai យ៉ា សុផាន់ម៉ៃ💎💙 ក្នុងឱកាលនេះផងដែរ ពួកយើងដែរជាអ្នកគាំទ្រ សូមជូនពរឲ្យIdol ជួបតែរឿងល្អៗ សុខភាពល្អ ការងារកាន់តែច្រើន លុយចូលឈឹបៗ នឹង កាន់តែមានប្រជាប្រយភាពកាន់តែខ្លាំង🥰.

ហើយឆ្នាំនេះមិនដូចរាល់ឆ្នាំឡើង អ្នកមិនឯការទៀតឡើង មានអ្នកគាំទ្រជាច្រើន នៅពីក្រោយ ចាំការពារ លើកទឹកចិត្តអ្នក ឲ្យទៅកាន់គោលដៅ (សុំទោសផង ដែលស្គាល់អ្នកយឺតបន្តិច) ហើយទាំងអស់នេះជាទឹកចិត្តបន្តិចបន្តួចរបស់ហ្វេនៗ ដែលចង់បង្ហាញពីការ ស្រលាញ់ នឹង គោរព ដល់Idol សំនប់ចិត្តរបស់ហ្វេនៗ🥰 អ្នកបានកែប្រែយើងច្រើនណាស់ ពីមនុស្សដែលមិនដែលមើលរឿងខ្មែរ តែអ្នកធ្វើឲ្យយើង ចេះតាមដានរឿងខ្មែរយើង តារាខ្មែរ ហើយចេះមានតារាក្នុងដួងចិត្តទៀត។ អរគុណ ដែលអ្នកបង្ហាញវត្តមាន ហើយបានចូលក្នងជីវិតរបស់ពួកយើង 🥰🥰🥰 ហើយស្មាមញញឹមមួយនេះហើយ ដែលយើងចង់ឃើញជារៀងរហូត”។ ដោយនៅលើផេកផ្លូវការរបស់តារាស្រីរូបនេះ ក៏ផុសអតគុណហ្វេនៗផងដែរ កាលពីប៉ុន្មាននាទីមុននេះ(4-11-2021)។



LEAVE A REPLY

Please enter your comment!
Please enter your name here