ឃើញបង្ហាញរាងដូចអ្នកថតម៉ូត តិចច្រលំថាតារា ការពិតជាក្រមុំកូន៤សោះ

0

រូបថតជាច្រើនសន្លឹករបស់អ្នកស្រី សែន សុភ័ក្ត្រ នៅរមណីយដ្ឋានម៉ូលីរីស៊ត ខេត្តកំពត ស្ទើរតែធ្វើអោយគេចាប់ច្រលំថាជាក្រមុំ ឬ ជាតារាមកពីណា ដោយសារតែអ្នកស្រីបង្អួតរាងឡើងស៊ិចស៊ីតែម្ដង អមជាមួយនឹងទេសភាពដ៏ទាក់ទាញផង នឹងរមណីយដ្ឋាននោះផង។ តែការពិតអ្នកស្រី ត្រូវគេដឹងថា ជានារីមានកូន៤នាក់ទៅហើយ ទើបអ្នកខ្លះសរសើរថា អ្នកស្រីជាស្ត្រីមានស្វាមី និង មានកូនច្រើន ដែលនៅក្មេងស្អាត។

អ្នកស្រីគឺជាភរិយារបស់ លោក សាយ ម៉េងឡាយ ដែលជាអ្នកជំនួញវ័យក្មេង នៅខេត្តកំពង់ចាម ដោយអ្នកស្រី និង ស្វាមី គឺជាម្ចាស់គម្រោង ហាន់ជ័យ រីស៊ត ជាង១០០ហិកតារ ដែលសាងសង់ជាផ្ទះលម្ហែកាយលក់ជូនអតិថិជន។ អ្នកស្រី និង ស្វាមី បានបង្ហាញភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តមួយ ដែលបង្ហាញកាន់តែច្បាស់ថា ក្រៅពីជោគជ័យក្នងជំនួញដីធ្លី និង អាជីវកម្មផ្សេងទៀត ក៏ជោគជ័យក្នុងជីវីតអាពាហ៍ពិពាហ៍ផងដែរ។ រូបថតរបស់អ្នកស្រី មានមនុស្សតិចណាស់ជឿថា អ្នកនាងមានកូន៤ ស្របពេលដែលអ្នកនាងក៏មើលទៅក្មេងវ័យមិនសមជាម្ដាយរបស់ក្មេង៤នាក់ផង។ លោក សាយ ម៉េងឡាយ ត្រូវគេឃើញបណ្ដើរអ្នកស្រីបង្ហាញមុខស្ទើរគ្រប់កម្មវិធីតូចធំ បូករួមទាំងការការចំណាយពេលវេលាលម្ហែកាយចងរឹតចំណងស្នេហ៍ ក្រោយពេលជំនួញជោគជ័យនាពេលនេះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here