រដ្ឋាភិបាលប្រកាសឱ្យបើកគ្រប់វិស័យភ្លាម នៅ សុីនឿន ត្រៀមដឹកដៃអនាគតភរិយាចូលរោងការ

0
- Advertisement Banner -

រយៈពេលជាច្រើនខែមកហើយ ដែលនៅ សុីនឿន រង់ចាំដំណឹងរៀបការពិតប្រាកដ ដោយជឿថានឹងមកដល់ បើទោះជាចំណាយពេលច្រើនឆ្នាំក្តី។ ដូចការរំពឹងទុក លោកនៅ សុីនឿន នឹងដាក់ថ្ងៃរៀបការឆាប់ៗនេះ ហើយក៍គេមិននឹកស្មានថា លោកចូលរោងការព្រោះ បានភ្ជាប់ពាក្យទុកចោលច្រើនឆ្នាំផុតបាត់ទៅហើយ។ នេះជាដំណឹងជោគជ័យមួយដែល អ្នកគាំទ្រលោកមានការរីករាយ។

តាមដំណឹងទទួលបាន លោកនៅ សុីនឿន នឹងរៀបការជាមួយ ក្រមុំអាណិកជន មកពីអាមេរិកនាថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២១ ចំពេលលោកខួបកំណើត ។ ពិធីមង្គលការនោះ នឹងជះលុយច្រើនពាន់ដុល្លារដើម្បីអោយសមឋានៈ តារាលេចធ្លោ និងសមកេរ្តី៍ឈ្មោះដោយ ប្រារព្ឋឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញទីកន្លែងលំដាប់ផ្កាយ៥។ ម្នាក់ៗនាំគ្នាលើកសរសើរ អំពីសំណាងដែលលោក នៅ សុីនឿនទទួលបាន ព្រោះការរក្សាចិត្តស្មោះដាក់ភរិយាឃើញថា មិនអត់ប្រយោជន៍ គឺត្រឡប់មកវិញនូវ សេចក្តីសុខ និងសុភមង្គលពិតប្រាកដ។

នៅ សុីនឿន នៅតែបន្តឈ្មោះជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ដដែល ដោយមិនទាន់មានការលាឈប់នោះទេ។ តាមប្រភពលោកអាចចេញទៅរស់នៅ សហរដ្ឋអាមេរិកទីលំនៅភរិយា ក្រោយពេលរៀបការនិង រៀបចំលិខិតស្នាមរួចរាល់។ មង្គលការលោក អាចនឹងកក្រើកសង្គមសិល្បៈព្រោះ យល់ថាបរិយាកាស កូវីដ១៩បានស្ងប់ហើយ អ្វីៗអាចនឹងដើររលូនដូចមុនវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here