ស្នេហារបស់ប៉ាច គីមមួយ និង សយ រតនៈ កាន់តែកក្រើកជាងអាជីពរបស់ពួកគេ

0

អ្នកទាំង២នេះ ចាប់តាំងពី ទទួលបានការចាប់ អារម្មណ៍មកឃើញថា កាន់តែបង្កើនល្បឿន បង្ហាញស្នាមញញឹមដាក់គ្នា យ៉ាងផុសផុលជាទីបំផុត។ អ្នកទាំង២ បានចាត់ចែងយ៉ាងល្អលើភាពល្បីល្បាញ ខណៈចម្រៀង ហាក់នៅគាំងតែលេចធ្លោរឿងស្នេហាទៅវិញ។ លេចឭថា គីមមួយ និង រតនៈ នឹងមានបទចម្រៀងល្អៗវាយលុក ទីផ្សារជាថ្មីនៅឆ្នាំក្រោយ ដោយរំពឹងថា ទទួលជោគជ័យ ដូចស្នេហាដែលកសាងឡើង។

ដោយសារតែចំណងស្នេហាប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ល្បីជាងអាជីព​ចម្រៀងរបស់ពួកគេទើបថ្មីៗ នេះថ្នាក់ដឹកនាំផលិតកម្មហង្សមាសបានផលិតបទចម្រៀងដែលមានចំណងជើងថា”មិត្តឬស្នេហា?”ហើយឲ្យគូសង្សារ១គូនេះ ច្រៀងឆ្លងឆ្លើយគ្នាតែម្ដងដើម្បីឲ្យត្រូវសាច់រឿងពិតនៅក្រៅឆាក។ទោះជាយ៉ាងណាអ្នកដែលចូលទៅខមិនស្ទើតែទាំងស្រុង បានលើកឡើងថានៅមិត្តអីទៀតគឺស្នេហាហ្នឹងហើយព្រោះតិចទៀតគីមមួយ-រតនៈ រៀបការជា​មួយ​​គ្នា​ហើយតើ…។

ច្រើនខែមកហើយ ដែល ប៉ាច គីមមួយ និង សយ រតនៈ បានផ្តាច់ចេញនូវភាព ទំនាក់ទំនងគ្នា ក្រោយបង្កាត់បានភាពស្និតស្នាលគ្នា រហូតគេឯង នាំគ្នានិយាយថា ពួកគេជាគូសង្សារ និងគ្នាទៀតផង។ យ៉ាងណាមិញពេលនេះ អ្នកទាំង២ បានងាកមកបង្កើត ឈុតឆាកជាថ្មីទៀតហើយ ដោយបំផុសឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរបង្ហាញ ស្នាមញញឹមដាក់គ្នាទៅវិញ ទៅមកដូចជានឹកគ្នា។

 ចំណងស្នេហាអ្នកមេម៉ាយរូបស្អាតប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានវិលមករកភាពប្រកតីឡើងវិញហើយ បន្ទាប់​ពី​ជួប​ភាព​រកាំរកូសធ្វើឲ្យល្អកកក​អស់មួយរយៈខ្លីដោយសារតែគីមមួយ ប្រចណ្ឌ​និងហួងហែងសង្សារ​ខ្លាំ​ង​ពេក។កាលពីពេលថ្មីៗនេះគីមមួយ-រតនៈ បានដឹកដៃគ្នាទៅថតរូបរបៀបPre-Wedding ដើ​ម្បីរឹតចំណងស្នេហា​ឲ្យ​កាន់តែរឹងមាំហើយអ្នកទាំង២ពិតជាសាកសមគ្នា​ខ្លាំងណាស់ព្រោះ​ស្រីស្រស់ប៉ៈប្រុសរូបសង្ហារ។ទោះ​ជាយ៉ាងណាការកំណត់ពេលវេលានៃមង្គលការគឺនៅតែគីមមួយ លាក់ជិត​ឈឹងដដែល​ខ​ណៈ​​​ដែលពេលនេះនាងបានផ្ដល់​ទំ​នុកចិត្តដល់សង្សារក្មេង​និងគ្មានការបារម្ភ​ភ័យខ្លាច​រឿង​ប្រុ​សស្អាតក្បត់ចិត្តលួចមានស្រីនៅក្រោយខ្នងឡើយ។

          ប៉ាច គីមមួយ ជាអ្នកមេម៉ាយរូបស្រស់សោភា នៅហង្សមាសក្នុងចំណោមពេជ្រ សោភា និងសុខ ស្រីនាង ។ក្រោយចែកផ្លូវជាមួយអតីតគូស្នេហ៍ដែលជាតារា​ចម្រៀងដូចគ្នាជាច្រើន​ឆ្នាំ​នាងគីមមួយ បានផាត់​ចោល​សំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗ​ជាបន្ដបន្ទាប់ហើយទើបតែនៅ​ឆ្នាំ២០២០នាង​សម្រេច​ប្រគល់បេះដូងទៅឲ្យប្រុសរូបសង្ហារដែលជាតារាចម្រៀង​រួមទ្រនុំ​ព្យា​បាល​របួសបេះដូងហើយតាមព័តមានថាពួកគេបាន​ទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នានៅក្បែរ​ស្ពានដែកចំការដូង ខណ្ឌមានជ័យ ក្រុងភ្នំពេញ ទៀតផង។


 

LEAVE A REPLY

Please enter your comment!
Please enter your name here