ស្វែង សុជាតា ត្រូវបាន ម៉ាដាមលី តែងតាំងជា…

0
- Advertisement Banner -

កាលពីព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ២០២១ មុននេះ ម៉ាដាមលី ដែលគេស្គាល់ថា គឺជាម្ចាស់ប្រេនគ្រឿងសម្អាង JJ សស្អាត និង ជាម្ចាស់សហគ្រាសកំពូលម៉ូដ បានធ្វើពិធីតែងតាំង អ្នកនាង ស្វែង សុជាតា តារាសម្ដែងល្បីល្បាញ ជា B.A ឬ ជាអ្នកតំណាងផ្សព្វផ្សាយផ្ដាច់មុខ។ នៅក្នុងពិធីនោះ ក៏មានការចុះកិច្ចព្រមព្រៀងជាមួយដៃគូមួយរូបទៀត ដើម្បីបង្កើតប្រេន Je Neang អោយ ដោយប្រើរូបមន្តប្រចាំសហគ្រាសផងដែរ។

លោកស្រី ម៉ាដាម លី បញ្ជាក់ផងថា សហគ្រាសកំពូលម៉ូដរបស់លោកស្រី គឺជាសហគ្រាសផលិតគ្រឿងសម្អាងក្នុងស្រុក ដោយប្រើរូបមន្តកែច្នៃផលិតផលធម្មជាតិដែលមានស្រាប់នៅកម្ពុជា រួមមានរុក្ខជាតិឱសថ និង ផលិតផលដែលមានគុណប្រយោជន៍ជាច្រើនមុខ ធ្វើជាម្សៅ និង ជាគ្រឿងសម្អាងតាំងពីសក់ដល់ចុងជើង។ បច្ចុប្បនប្រេនម៉ាក JJ សស្អាត កំពុងល្បីល្បាញលើទីផ្សារ ហើយលោកស្រីក៏ទទួលផលិតប្រេនជូនដល់ម្ចាស់ជំនួញផងដែរ សម្រាប់អ្នកដែលត្រូវការធ្វើម្ចាស់អាជីវកម្ម ហើយមិនត្រូវការចំណាយច្រើនទិញប្រេននៅក្រៅស្រុក។

LEAVE A REPLY

Please enter your comment!
Please enter your name here