ក្រុមអ្នកច្នៃឈុតលើកឡើងថា ការបង្រួមឈុត គឺស្មើនឹងធ្វើថ្មី

0

ក្រោយពីមានសេចក្ដីប្រកាសថា នឹងមិនមានការប្ដូរឈុតតំណាងជាតិរបស់ខេត្តសៀមរាប ដែលជាប់លេខក្នុងកម្មវិធី Miss Grand Cambodiab សម្រាប់ការប្រកួតនៅក្នុងប្រទេសថៃនោះទេ គឺនៅតែយកដដែល ដោយគ្រាន់តែបង្រួមអោយតូចជាងមុន។ ជាមួយនឹងការប្រកាសនេះ បានធ្វើអោយម្នាក់ៗបង្ហាញការអបអរសទរ ប៉ុន្តែម្នាក់ៗក៏សម្ដែងអារម្មណ៍ខកចិត្តមិនតិចដែរ ដោយសារតែឈុតមួយនេះ គឺទាល់តែធំ ហើយមើលទៅមានទ្រង់ទ្រាយសម្បើមបែបនេះ ទើបលេចធ្លោ។ ម្នាក់ៗនិយាយថា បើបង្រួមឈុតនេះអោយតូច នោះភាពអណ្ដែតឡើងនៅលើវេទិកានឹងបាត់បង់ចំណាប់អារម្មណ៍ ប៉ុន្តែអ្នករៀបចំកម្មវិធីលើកឡើងនឹងធ្វើអោយប្រណិតជាងមុន។ យ៉ាងណាមិញ ឈុតដែលបានឃើញស្រាប់នេះ គឺមិនធំនោះទេ បើធៀបនឹងឈុតធំៗផ្សេងទៀត របស់ Miss Grand អន្តរជាតិផ្សេងទៀត។ មានការលើកឡើងយ៉ាងផុសផុលថា ឈុតនេះ មិនគួរត្រូវបានបង្រួមទេ តែត្រូវបន្ថែមរចនាបថ និង ចំណុចដែលខ្វះខាត ដើម្បីបង្កើននូវការចាប់អារម្មណ៍។ ប្រភពពីអ្នករៀបចំឈុតលើកឡើងថា ការបង្រួមឈុតអោយតូច គឺស្មើនឹងធ្វើថ្មី ហើយពេលវេលាដែលនៅសេសសល់ តែប្រមាណជាង២០ថ្ងៃ គឺអាចនឹងធ្វើមិនបានល្អ ដោយសារតែកង្វះធនធាន និង ថវិកាជាចម្បង។ ក្រុមអ្នកផលិតនៅតែបន្តថា ឈុតMiss Grand ខេត្តសៀមរាបនេះ គឺពិតជាត្រូវបានគេច្រានចោល ហើយពួកលោកថា បើទោះជាមានការឯកភាពអោយច្នៃអោយតូចជាងនឹង ក៏ស្មើនឹងចោលឈុតចាស់ដែលចំណាយអស់រាប់ពាន់ និង ស្មើនឹងធ្វើឈុតថ្មីហើយ ដោយសារតែភាពជាក់ស្ដែង គឺឈុតចាស់មិនអាចកាត់បង្រួមបានដូចការឌីហ្សាញក្នុងកំព្យុទ័រឡើយ ហើយការបង្រួមដែលតូចជាងនេះ ក៏អាចនឹងបាត់បង់ភាពលេចធ្លោដែរ បើទោះជាខំផលិតអោយប្រណិត៕