នៅលើបណ្ដាញសង្គមហ្វេសបុកនិងTik Tok មានការលើកឡើងថាតារាចម្រៀងល្បីរបស់ហង្សមាសលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កំពុងត្រៀមខ្លួនចាកចេញពីផលិតកម្មធំនេះទៅចូលរួមជាមួយផលិតកម្មGalaxy ដែលដំណឹងនេះប្រាកដជាធ្វើឲ្យFanរបស់លោកប៊ុនថៃ មានការច្របូលច្របល់ខ្លាំង ហើយចង់ដឹងថាលោកសិរីមន្ដ ពិតជាចង់ស្ពាយបង្វេចចេញពីហង្សមាសដូចលោកព្រាប សុវត្ថិ ដែរឬយ៉ាងណា?
តារាចម្រៀង ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល១៧ឆ្នាំ(២០០៤-២០២១)មកហើយដែលពួកគេទទួលបានចំណងដៃកូន៣នាក់(ស្រី២)ក្នុងនោះកូនទី១ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៨ឆ្នាំ,កូនទី២ស្រីឈ្មោះខេមរៈ ស្រ្ដី អាយុជាង៤ឆ្នាំ និងកូនទី៣ឈ្មោះថុន ខេមរៈមន្ដរាជនីយ អាយុជាង៣ឆ្នាំ។
កន្លងទៅសិរីមន្ដ បានធ្វើខួបឲ្យកូនទី៣របស់លោកហើយតារាចម្រៀងហង្សមាសរូបនេះបានហៅកូនស្រីសំណព្វចិត្តថាជាកូនពៅ ដែល បញ្ជាក់ថាអ្នកចម្រៀងហង្សមាសរូបនេះគ្មានគម្រោងយកកូនទី៤ ឬកូនថែមឡើយ។ទោះជាយ៉ាងណាលោកប៊ុនថៃ និង ភរិយា តែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍មិនចាញ់គូសង្សារយុវវ័យនោះទេហេតុនេះហើយគេជឿរថាតារាវ័យ៣៦ឆ្នាំរូបនេះអាច នឹង ប្ដូរចិត្តរឿងយកកូននេះជាមិនខាន បើផ្នែកល្ហែមម្លឹងៗនោះ។
ខេមៈ សិរីមន្ដ ក្លាយទៅជាតួឯករបស់ហ្សមាសបន្ទាប់ពីកំពូលតារាចម្រៀងព្រាបសុវត្ថិ ចាកចេញជាង១ឆ្នាំហើយនៅរយៈពេលចុងក្រោយនេះសិរីមន្ដ ហាក់មានឥទ្ធិពលខ្លាំងៗទៅនៅផលិតកម្មធំនេះព្រោះហង្សមាសបើកដៃឲ្យភរិយាលោកអ្នកនាងផល្លី ក្លាយទៅជាអ្នកដឹកនាំសម្ដែងMvបទចម្រៀងរបស់ប្ដី ខណៈដែលលោកខេមរៈ ភារុណ ជាបងប្រុសលោកប៊ុនថៃ នោះធ្វើជាអ្នកនិពន្ធបទចម្រៀងផងនិងជាទីប្រឹក្សារបស់លោកសិរីមន្ដ ផងដែរ។ប៉ុន្ដែរអ្នកជំនាញសិល្បៈបានលើកឡើងថាពេលនេះលោកប៊ុនថៃ នៅតែមិនទាន់ស្នងតំណែងព្រាប សុវត្ថិ នៅហង្សមាសបាននៅឡើយ បើទោះជាលោកបានក្លាយជាតារាឈានមុខគេនៅទ្រនុំដែលប្រជុំទៅដោយតារាខ្លាំងៗនេះក្ដី។

