បន្ទាប់ពីមានចលកររ៉ៃអង្គាសថវិកាជួយអោយតារាកំប្លែង ខ្ញុង បានដោះស្រាយបំណុល លោក អ៉ី សុខជា ដែលគេស្គាល់ថា គឺជាអ្នកច្នៃម៉ូដឈុតតំណាងជាតិល្បីឈ្មោះនោះ បានបង្ហោះសារមួយ ឃើញហើយពិតជាចាក់ដោត។ លោកបានបង្ហោះថា”បើបងប្អូន ហ៊ានចំណាយលុយជួយពួកខ្ញុំ ឲ្យធ្វើឈុតតំណាងជាតិខ្មែរយើង ដើម្បីបានឈ្នះលើឆាកអន្តរជាតិម្លេះ ល្អជាងជួយអ្នកលេងល្បែង”។ ការបង្ហោះរបស់លោកគឺស្របពេលដែលលោកត្រូវគេដឹងថា មានការខ្វះខាតរាប់មិនអស់ តែនៅតស៊ូច្នៃឈុតតំណាងជាតិល្អៗ ជួយដល់បវរកញ្ញា ជួយដល់រំដួលលិចទឹក និង ជួយដល់កម្មវិធីជាច្រើន។ ឈុតតំណាងជាតិរបស់លោកចុងក្រោយ គឺឈុត Miss Grand ខេត្តសៀមរាប ដែលជាប់ចំណាត់ថ្នាក់លេខ១ នាមុននេះ។ លោកក៏ធ្លាប់ច្នៃឈុតជួយដល់តារាសិល្បៈ ក្នងកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជាកន្លងមកផងដែរ៕








