អាសូរណាស់ អ្នកកំប្លែងជើងចាស់នាយ គ្រាវ​ ទទួលមរណភាពហើយ ក្រោយឈឺជិត៦ឆ្នាំ

0

អ្នកកំប្លែងជើងចាស់នាយ គ្រាវ បានទទួលមរណភាពហើយ​ ក្នុងជន្មាយុ៥៩ឆ្នាំ បន្ទាប់ពីលោកបានតស៊ូជន្នះជំងឺប្រចាំកាយប្រមាណជិត១០ឆ្នាំមកនេះ។តារាកំប្លែងរូបនេះបានទទួលមរណភាពនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១​​ នេះវេលាម៉ោង១២ ថ្ងៃត្រង់ នៅគេហដ្ឋានរបស់លោកក្នុងសង្កាត់ច្បារអំពៅ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកបានចាប់ផ្តើមធ្វើទុក្ខខ្លាំងនូវជំងឺទឹកនោមផ្អែម និងលើសឈាមចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១មក។ដោយសារជំងឺកាន់តែមានសភាពធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានទើបឪពុករបស់លោកបានទទួលមរណភាពនាពេលនេះតែម្តង។នាយបានពើបប្រទះជំងឺប្រចាំកាយខាងលើនេះប្រមាណជា៦ឆ្នាំហើយ ខណះពេលជំងឺនេះបានធ្វើអោយឪពុកលោកមិនអាចដើរបានឡើយ ពោលបានតែជិះរទះរុញបុណ្ណោះ។
យ៉ាងណាបើតាមកូននាយ គ្រាវ សម្រាប់ការបូជាឪពុកលោកនៅពេលណានោះគឺនៅមិនច្បាស់នៅឡើយទេ ដោយត្រូវរងចាំក្រុមគ្រួសារពិភាក្សាគ្នាជាមុនសិន។
ជាការកត់សម្គាល់ក្នុងជីវភាពខ្វះខាតនាង គ្រាវ ដែលមានកូន៤នាក់ កន្លងមកបានស្រែងយំបង្ហូរទឹកភ្នែកសុំការសណ្តោសពីសប្បុរសជនានាជួយសម្រាលដល់ទុក្ខលំបាក ត្បិតខ្លួនបានបាត់បង់សមត្ថភាពសម្តែងទាំងស្រុងដោយសារជំងឺ។
ស្ថិតនៅក្នុងគ្រាដ៏លំបាកនេះនាពេលកន្លងមកនាយ គ្រាវ តែងតែទទួលការឧបត្ថម្ភជាប្រចាំខែពីសមាគមសិល្បះករខ្មែរ និងស្ថាប័នផ្សេងៗជាបន្តបន្ទាប់។
ត្បិតជាតារាកំប្លែងល្បីឈ្មោះដូចតារាកំប្លែងមួយចំនួនទៀតក៏ដោយ ប៉ុន្តែនាយ គ្រាវ ត្រូវបានចាត់ទុកជាតារាកំប្លែងមួយរូបដែលមានភាពកំប្លែងស្ងួតមួយ ដែលតែងតែបង្ហាញវត្តមានសម្តែងជាតារាកំប្លែងជើងចាស់ដូចជា នាយ សង់ សុីស នាយ វីតាមីនសេ នាយ សាន ម៉ៅ​​ និងតារាកំប្លែងមួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here