កែវ ពេជ្រពិសី បានកាដូររាប់ពាន់ដុល្លាពីស្វាមី ព្រមទាំងទទួលបានភាពកក់ក្ដៅពេញទំហឹង

0

កែវ ពេជ្រពិសី បានជួបជុំគ្រួសារធ្វើពិធីសម្រាប់ថ្ងៃចេញ​ខែកូនប្រុសរបស់នាង​គ​ម្រ​ប់​១ខែកាលពីថ្ងៃទី១៤ខែតុលា ហើយពេជ្រពិសី កាន់តែរីករាយថែមទៀតព្រោះ​ទទួល​បា​ន​កាដូ​អាំងប៉ាវ,ខ្សែក និងកងដៃពីសំណាក់មិត្តភក្ដិនាងនិងប្ដី​ជូនកូនរបស់នាងដែលសរុប​មាន​ត​ម្លៃ​រាប់ពាន់ដុល្លារ។ពេជ្រពិសី ថ្លែងសារថា”អរគុណដល់អ៊ុំពូមាមីងដែលជូនអាំងប៉ាវ និង​កា​ដូដល់អូនដូរ៉ា(Dura)”។

បន្ទាប់ពីកែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះ ពេល នេះ នាង ទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃ បាននោះគឺកូនប្រុស។កែវ ពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងមុនពពោះថានាងមិន ប្រាថ្នាអ្វីក្នុងជីវិតឲ្យអស្ចារ្យ នោះទេគឺសូមតែមានស្វាមី ដ៍ល្អម្នាក់និងមានកូនៗដូចគេក្នុងគ្រួសារនោះនាងពេញចិត្តទៅហើយ។ពេលនេះទោះជាកូវីដធ្វើឲ្យប៉ៈពាល់ដល់ អាជីវកម្ម ពេជ្រ ពិសី ធ្ងន់ធ្ងរមែន ប៉ុន្ដែនាងបានកាដូធំ កូនប្រុសបណ្តូលចិត្ត ដែលខំពពោះ។
កែវ ពេជ្រពិសី បានរាំងស្ទះមុខជំនួញសម្អាងការរបស់នាងជិត​២ឆ្នាំមកហើយតាំង​ពីផ្ទុះ​កូវីដនេះទើបធ្វើឲ្យនាងបាត់ចំណូលស្ទើតែទាំងស្រុងពីមុខរបរក្រៅសិល្បៈដែលនាងបានធ្វើជាង១០ឆ្នាំមកនេះ។ប៉ុន្ដែពេជ្រពិសី បានសម្រេចបំណងធំតាមរយៈការទទួលបានកូន​ប្រុ​ស​ជា​ទីស្រលាញ់ដែលបានសម្រាលដោយវះកាត់ជោគជ័យកាលពី​ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោ​យនាងដាក់​ឈ្មោះ​​​​ថាដូរ៉ា(Dura)។ពេជ្រពិសី ថានោះជាកាដូដែលមិនអាចកាត់ថ្លៃបាន​ហើ​យ​ការមានស្វាមីនិងកូនៗដូចគ្រួសារគេដ៍ទៃទៀត​គឺជាបំណងប្រាថ្នាឬក្ដីស្រម៉ៃដែលនាង​ចង់​បាន​ឥឡូវ​សុបិនក្លាយទៅជាការពិត។

LEAVE A REPLY

Please enter your comment!
Please enter your name here