អតីតពិធីការិនី អ៉ឹម សុគន្ធា ស្អាតដូចក្រមុំថ្ងៃឡើងវីឡាតម្លៃជិត1លានដុល្លា

0

ក្នុងពិធីឡើងភូមិគ្រឹះតម្លៃជាង1លានដុល្លា នៅបុរីប៉េងហួតបឹងស្នោរ លោកស្រី អ៉ឹម សុគន្ធា ដែលជាអតីតពិធីការិនី និងជាម្ចាស់ប្រេនផលិតផល HK7 បានបង្អួតសម្រស់យ៉ាងស្រស់សោភា បើទោះជាលោកស្រីមានវ័យជិត40 ឆ្នាំទៅហើយ។ ក្នងពិធីឡើងភូមិគ្រឹះនោះ លោកស្រីក៏បានធ្វើពិធីខួបកំណើតគម្រប់វ័យសាមក្រាស់របស់ខ្លួន ជាលក្ខណៈគ្រួសារផងដែរ។

អ្នកលេងហ្វេកប៊ុកមិនតិចទេលាន់មាត់សរសើរពីរូបសម្រស់របស់លោកស្រី ស្របពេលដែលផ្ទះវីឡាដែលលោកស្រីបានធ្វើពិធី ក៏ជាភូមិគ្រឹះយ៉ាងប្រណីតលំដាប់អភិជន ដែលអតីតតារាភាគច្រើនមិនទាន់មានឱកាសរស់នៅ។ លោកស្រីត្រូវគេឃើញរៀបចំពិធីមួយនេះដោយបែបបទខ្មែរគួរឱ្យសរសើរផង ដែលមិនខុសពីការចូលរួមថែរក្សាប្រពៃណីវប្បធម៌ ខណៈពេលដែលម្ចាស់ពិធីភាគច្រើននៅក្នុងសម័យកាលនេះ ច្រើនតែឆិនឆៃរៀបចំពិធីដោយកាត់ចោលនូវវង់ភ្លេងខ្មែរ និង បែបបទប្រពៃណីនេះ។

នេះជាជោគវាសនាមួយដែលកម្រនឹងកើតមានហើយក៏បង្ហាញអំពីលទ្ធផលជោគជ័យ បន្ទាប់ពីលោកស្រី និង ស្វាមី គឺម្ចាស់ហាង Rayout Fashion ប្រឹងប្រែងតស៊ូផងដែរ។ វីឡាដ៏ធំស្កឹមស្កៃនេះគ្រាន់តែគ្រឿងសង្ហារឹមក្នុងផ្ទះ ក៏ប្រើសុទ្ធតែប្រភេទ គ្រឿងសង្ហារឹមបិទមាស24K និងគ្រឿងលម្អរថ្លៃៗជាច្រើនទៀត ដែលមានខ្ទង់ចំណាយរាប់សែនដុល្លា។

LEAVE A REPLY

Please enter your comment!
Please enter your name here