ហ្វេនៗមួយចំនួនជឿថា អុីវ៉ា មិនអត់អ្នកតាមហួងហែងនោះទេ យោងលើរូបសម្រស់ និងការងាេដែលមាន។ ប៉ុន្តែនាងក៍ពូកែលាក់ មុខអ្នកតាមចងចិត្តមិនធម្មតាព្រោះយូរមកហើយ កម្រឃើញ អុីវ៉ាយកពេលអោយគេដឹង។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនចង់ឃើញម្ចាស់បេះដូងអីវ៉ា ហើយក្នុងថ្ងៃណាមួយនាងនឹងបើកចិត្តមិនខាន។
ឪពុករបស់អុីវ៉ាក្រៅពីជម្រុញឲ្យអ៊ីវ៉ា ឆាប់យកប្ដីនោះលោកអ៊ូ វ៉ាវ ថែមទាំងផ្ដល់ល័ក្ខខណ្ឌងាយៗដល់អនាគតកូនប្រសសាររបស់លោកដូចជាមិនប្រកាន់វណ្ណៈនោះទេ ប៉ុន្ដែជំហរបស់លោកនៅរក្សារដដែលនោះគឺរឿង”ប្ដីគេ”ផ្ទះរបស់លោកមិនស្វាគមន៍ជាដាច់ខាតទោះជាមហាសេដ្ឋីក៍ដោយគឺមិនឲ្យចូលផ្ទះលោកតែម្ដង។យ៉ាងណាលោកវ៉ាវ បន្ថែមថាលោកនៅតែទុកសិទ្ធិទៅឲ្យកូនស្រីជ្រើសរើសគូស្រកដូចមុនដដែលពោលគឺ៦០%ឲ្យកូនជាអ្នកសម្រេចចិត្ត ហើយ៤០%លោកមើលតាមក្រោយកូន។
អុីវ៉ានៅតែបន្តជាប់ខ្លួនជាមួយ ផលិតកម្មសាន់ដេរ ខណៈហ្វេនៗចង់អោយនាងប្តូរទ្រនំ ព្រោះឃើញថា ទីផ្សារចម្រៀងរបស់នាង ហាក់ថមថយ គួរទៅរកកន្លែងដែលកំពុងលូតលាស់។អ៊ីវ៉ា ចាប់អាជីពចម្រៀងជាង១០ឆ្នាំនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងរឡើយគឺទើបតែនៅថ្ងៃទី១០សីហា តារាសាន់ដេរូបនេះត្រូវនារីម្នាក់ដែលមានអាខោនហ្វេសបុកឈ្មោះAh July បានជេនាងនិងឪពុកដោយព្រមានធ្ងន់ៗទៀតផងទើបធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម។ប៉ុន្ដែក្រោយអ៊ីវ៉ា បានជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ និងព្រមានប្ដឹងស្រ្ដីរូបនោះប្រសិនបើនាងមិនបញ្ឈប់សកម្មភាពជេប្រទេចមកលើនាងនោះទើបធ្វើឲ្យរឿងរ៉ាវនេះស្ងាត់ទៅវិញ ហើយអ៊ីវ៉ា ចេញច្រៀងសម្ដែងជាធម្មតាមិនខ្លាចពីសុវត្ថិភាពនោះទេ ព្រោះតាំងពីចាប់ក្បាលមីក្រូច្រៀងរហូតមកដល់ពេលនេះនាងត្រូវបានឪពុកតាមការពារជាប់គ្រប់ជំហ៊ានតែម្ដង។