កែវ កល្យាណ អាចនឹងបញ្ឈប់អាជីពសម្ដែងរបស់កូនស្រី

0

អ្នកនាងកែវ កល្យាណ មានមោទនភាពជាពន់ពេក នៅពេលដែលឃើញកូនស្រី កញ្ញាកែវ ឡាវីញ មានដុងសម្តែង យ៉ាងល្អកាត់មកខ្លួន។ ពេលនេះកូនស្រី បានសាងនូវភាពលេចធ្លោ បានប៉ុន្មានវណ្ណកម្មមកហើយ។ មានរឿងមួយដែលកូនស្រីសម្តែងបែប ស្រីស្រឡាញ់ស្រី ហើយផ្ទុះការទាក់ទាញ រហូតខ្លាចមានការយល់ច្រឡំ អ្នកនាងបានចេញការពិចារណាភ្លាមៗ លើវិថីសិល្បៈដែលកូនកំពុង ដើរតាមនេះ។

យ៉ាងណាអ្នកនាងកល្យាណ ថា​ពេល​នេះនាងអាចនឹងមិនឲ្យកូន​ស្រីថត​សម្ដែង​​ភាព​យន្ដតទៅទៀតនោះទេហើយចង់​ឲ្យគេប្រើ​ប្រាស់ជំនាញដែលរៀនចប់​នៅមហា​វិទ្យាល័យនោះគឺ​ផ្នែក​Design​ ។​ប៉ុន្ដែអ្នកនាងកល្យាណ នៅតែអះអាងថាកូនស្រី​របស់ខ្លួន​កញ្ ញា​ឡាវីញ មិនមែនជាមនុស្សស្រីស្រលាញ់ស្រី​នោះ​ឡើយ​​គឺ​នាង​ជាស្រីពេញលក្ខណៈហើយ​ក៍​មាន​សង្សារ​ហើយដែរជាបុរសពេញលក្ខណៈត្រឹមត្រូវ គ្រាន់​តែរឿង​ដែលធ្វើ​ឲ្យអ្នក​នាងមិន​ពេញចិត្តគឺក្រោយមានរឿងបែបនេះ មកធ្វើឲ្យប៉ៈពាល់ដល់ កិត្តិយសក្រុមគ្រួសារនិងសាមីខ្លួនផ្ទាល់ផងដែរ។
   អ្នកនាងកែវ កល្យាណ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍នាងបន្សល់​ចំណងដៃ​កូន​២នាក់(ស្រី១)តែនាងមិនដែល​លាត​ត្រដាង​​រឿងស្នេហ៍ថ្មីឡើយ។​យ៉ាងណាអ្នក​នាងក​ល្យា​ណ ដែលពេលនេះកូនប្រុសស្រីពេញវ័យកំលោះ​ក្រមុំអស់​ទៅហើយ​នោះ​នាងរស់​នៅជីវភាព​ធូធារ​បើទោះជាលក់ផ្ទះវីឡារធំស្កឹមស្កៃនៅផ្សារទំនើបអ៊ីន២មែន តែនាងបានទិញផ្ទះវីឡារថ្មី​មួយ​ទៀត​នៅ​ខណ្ឌសែនសុខ និងជិះរថយន្ដទំនើបៗទៀតផង។អ្នកនាងកល្យាណ ថាក្រៅ​ពីបញ្ចប់​ថ្នាក់​បរិញ្ញាបត្រផ្នែកDesign នោះកូន​ស្រី​អ្នកនាងកញ្ញាឡាវីញ ក៍ចេះនិយាយ​ភាសារ​អង់​គ្លេស,ថៃ និងចិន យ៉ាងស្ទាត់ជំនាញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here