អីយ៉ាស់! ពេជ្រ សោភា ស្និទស្នាលនឹងប្រុសក្មេងចម្លែក ធ្វើឱ្យហ្វេនៗច្រាលឈាមជំនួស ឆឹម សក្កដា

0

អ្នកនាង ពេជ្រ សោភា ត្រូវបានគេដឹងថា បានផ្សារភ្ជាប់ចំណងមិត្តភាពពិសេសដូចគូស្នេហ៍ ជាមួយលោកឆឹម សក្កដា។ ច្រើនឆ្នាំមកហើយដែល ពេជ្រ សោភា មើលមិនឃើញការកំណត់ពេល រៀបការជាមួយសក្កដា ដោយចំណងមួយនេះ ចង់ក្លាយជារឿងជូរផ្អូម។ អ្វីដែលគេកំពុងចម្លែក ក្នុងចិត្តពេជ្រ សោភា បានបង្ហាញរូបថតជាមួយបុរសវ័យក្មេងម្នាក់ ដោយមិនកំណាញ់ការប៉ះដៃជើងអ្វីឡើយ។

អ្វីដែលគូរឲ្យស្ដាយដោយសារតែកូវីដអុកឡុកទើបសោភា បង្ខំចិត្តលុប​ចោល​គម្រោងរៀបការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២១នេះតែបុរសរូបសង្ហារនោះស្នើរ​សុំ​នាង​ក្រាបផ្ទឹមនៅឆ្នាំ២០២២ខាងមុខចិញ ប៉ុន្ដែគូរឲ្យស្ដាយសោភា ថាកូវីដនេះ​មិនដឹងកាល​ណា​ចប់​នោះទេ ហេតុ​នេះ​ហើយនាងលែងសន្យាទៀតហើយព្រោះខ្លាចខកចិត្តម្ដងទៀត។

ពេជ្រ សោភា ទៅណាមកណាស្ទើតែគ្រប់ពេលនាងនាងតែង​តែមានបុរសសំបុរខ្មៅ​ស្រ​អែមខ្ពស់ស្រឡះអាយុខ្ទង់ជាង៣០ឆ្នាំតាមជាប់ស្អិតគ្រប់ពេលវេលាទាំងអស់រហូតដល់ក្រៅស្រុកទៀតផងដែលប្រុសនោះជាអ្នកតាមការពារនាងប្រៀបដូចជាអង្គរក្ស បើទោះជាលោក​គ្មាន​កាំ​​ភ្លើងខ្លីឬIDសម្ញែងក្ដី។មានពេលខ្លះប្រុស​នោះថែមទាំងបង្ហាញ​ស្និតស្នាល​ជា​មួ​យ​សោភា ដូច​គូស្នេហ៍ទៀតផងដូចជាចាប់អោបនាងមិនចង់​ព្រលែងឬតែង​ខ្លួនជាឈុត​កូនកំ​លោះ​​ក្រមុំ​កូរ៉េកៀកកើយគ្នាទៀតផង។តែសោភា ធ្លាប់និយាយយ៉ាងខ្លីថា​ប្រុសនោះ​ជា​ក្មួ​យ​រប​ស់នាង​ទៅ​វិញ។ ការផុសរូបភាពនេះ ធ្វើអោយដាច់ផ្ងារ ស្មានថា រវាងនាងនិងលោក សក្កដា ដើរដល់ផ្លូវបំបែកបានជាមានអ្នកថ្មីបែបនេះ។ ប្រសិនបើមិនបាន តាមដាននោះទេ ប្រាកដថា សោភា និងគូស្នេហ៍ទាស់ទែងគ្នាបាត់ទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here