តារាសម្ដែង ហង្ស អច្ឆរិយា ទទួលមរណភាពទាំងវ័យក្មេងដោយសារជម្ងឺរកូវីដ

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីមានការបង្ហោះថា តារាសម្ដែង លោក ហង្ស អច្ឆរិយា បានទទួលមរណភាពកាលពីថ្ងៃ២ តុលា ឆ្នាំ២០២១ មុននេះ។ មិនទាន់មានការបញ្ជាក់ថា លោកទទួលមរណភាពដោយសារអ្វីអោយប្រាកដនោះទេ ប៉ុន្តែដំណឹងនេះគឺកើតឡើងបន្ទាប់លោកត្រូវបានគ្រូពេទ្យអនុញ្ញាតិ អោយមកសម្រាកនៅផ្ទះ ក្រោយពីបញ្ជូនទៅព្យាបាលកូវីត១៩ដោយដាក់អុកហ្ស៊ីហ្សែននោះ។

យោងតាមការបង្ហោះរបស់ឈ្មោះ ហង្ស វិទូ ដែលទំនងជាប្អូនប្រុសរបស់លោក បានសរសេរថា “ខ្ញុំដឹងថាបងនៅមានរឿងច្រើនមិនទាន់បានសំរេច ហើយក៏មានរឿងច្រើនទៀតដែលយើងមិនទាន់បានអ្វើជាមួយគ្នា តែពេលនេះបងបានចាក់ចេញពីប្អូនៗហើយ ?។លាហើយបងប្រុស សូមបងទៅអោយបានសុក្ខ។ ខ្ញុំសប្បាយចិត្តដែលបានស្គាលបង ហើយបានធ្វើជាប្អូនប្រុសបង។
RIP to my beloved actor, writer and good brother ♥️???
#Fuck_Covid_19 បងប្អូនមិត្តភក្តិដែលធ្លាប់ស្គាលបងប្រុស ហង្ស អច្ឆរិយា បើមានបំណងចូលបុណ្យអាចធ្វើការផ្ញើទៅកានប្អូនប្រុសបង្កើររបស់គាត់តាម គណនី ABA:000367558
Hang Saruon Tel: 085910002″។ នេះក៏ជាដំណឹងមួយដ៏រន្ធត់ នៅក្នុងរង្វង់អ្នកសិល្បៈផងដែរ ស្របពេលដែលលោកក៏ធ្លាប់សាងដៃនៅក្នុងភាពយន្ត ជាពិសេសក្នុងរឿងចៅពស់កេងកង នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here