មិនមែនជារឿងលេងសើចនោះទេ ដែលបុរសវយក្មេងម្នាក់ ហើយត្រូវបានគេស្គាល់ថាជាតារាTik Tok ដែលមានប្រជាប្រិយភាពមួយរូបផង បែរជាបង្ហាញសកម្មភាពឆាតជាសំណេរផង និង ជាសំលេងផង ចូលក្នុងផេកផ្ទាល់ខ្លួនរបស់អ្នកស្រី រៃ សុភា ដែលជាម្ចាស់ហាង Sophea Skin Care និង ជាអ្នកចែកចាយពីសំណេះដឹងផ្នែកសម្រស់ ដើម្បីបញ្ជាក់ថាខ្លួនលង់ស្រលាញ់អ្នកស្រីខ្លាំងជាយូរមកហើយ។ សំណេរជាច្រើនត្រូវបានគេទម្លាយចេញពីផេក បន្ទាប់ពីអស់ការអត់ទ្រាំ និង បន្ទាប់ពីបុរសវ័យក្មេងម្នាក់នោះ ប្រកាសថាខ្លួនចង់សម្លាប់ខ្លួនប្រសិនបើអ្នកស្រីមិនទទួលយកក្ដីស្រលាញ់ដែលខ្លួនខំព្យាយាម។
បើទោះជាAdmin ផេក ក៏ដូចជាលោកស្រី រៃ សុភា ផ្ទាល់ ប្រើពេលពន្យល់ និង បដិសេធម្ដងជាពីរដង ក៏បុរសម្នាក់នោះនៅតែមិនបញ្ឈប់សកម្មភាពរំខាន និង ថាខ្លួននឹងគិតខ្លីអោយអ្នកស្រីស្ដាយក្រោយ ប្រសិនបើអ្នកស្រីនៅតែច្រានចោលសំណើររបស់លោក។ បុគ្គលិកជំនិតជាច្រើនរបស់ ហាងកែសម្ផស្សមួយនេះ បង្ហាញការភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលមានការពន្យល់ដដែលៗទៅហើយ ថាអ្នកស្រី រៃ សុភា មិនមែនជាមនុស្សទំនេរទេ ហើយក៏អ្នកស្រីក៏មិនអាចទទួលយកការស្រលាញ់របស់លោកបានដែរ ប៉ុន្តែតារា Tik Tok ម្នាក់នោះនៅតែមុនទទួលយក ហើយព្យាយាមឆាតជាសំណេរដដែលថា លោកស្រលាញ់អ្នកស្រីដោយគ្មានហេតុផល សំខាន់គឺអោយតែអ្នកស្រីផ្ដល់ឱកាស។
ខាងក្រោមនេះ គឺជាការចុះផ្សាយដែល ផ្ទះតារា បានចុះផ្សាយហើយធ្វើអោយមានការភ្ញាក់ផ្អើល៖