បទចម្រៀង «ខ្មែរមានគ្រប់សព្វ» ក្លាយជាបទដំបូងរបស់ Davitra Media ដែលមានអត្ថន័យបង្ហាញពីវប្បធម៌ខ្មែរយ៉ាងសម្បូរបែប

0

 
ដូចតាមការសន្យា ផលិតកម្មដាវីត្រាបានចេញបទថ្មី «ខ្មែរមានគ្រប់សព្វ» ដែលត្រូវបានសម្រិតសម្រាំង ផលិតចេញពីស្ទូឌីយោដែលផលិតកម្មដាវីត្រាបានវិនិយោគនូវទឹកប្រាក់រាប់លានដុល្លារដែលបំពាក់សុទ្ធតែឧបករណ៍ទំនើបៗនិងប្រេនល្បីៗលំដាប់ពិភពលោក។
បទ«ខ្មែរមានគ្រប់សព្វ»  គឺពិតជាបង្ហាញអំពីមោទនះភាពជាតិខ្មែរដោយសារតែ អត្ថន័យ នៃ បទចំរៀងនេះគឺរៀបរាប់អំពី ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ អក្សរសាស្រ្ត និងប្រាង្គប្រាសាទដ៏ អស្ចារ្យ ផូរផង់ របស់ខ្មែរយើង។
«ខ្មែរមានសិល្បៈចម្លាក់ ប្រាង្គប្រាសាទ ក្បូរក្បាច់សែនស្អាតថ្លៃអើយក្នុងដែនសុវណ្ណភូមិ ប្រាសាទអង្គរ បរវរ ដ៏ឧត្តម ប្រាសាទអង្គរបរវរដ៏ឧត្តម មោទកភាពធំថ្លៃអើយនៃកម្ពុជា ប្រាសាទបាយ័ន តាព្រហ្ម និងព្រះវិហារ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ» ។ នេះគឺជាឃ្លាមួយនេះបទ«ខ្មែរមានគ្រប់សព្វ»នេះ។

ផលិតកម្មដាវីត្រាក៏រំពឹងយ៉ាងមុតមាំថាបទ«ខ្មែរមានគ្រប់សព្វ» នេះក៏ជាការចូលរួមចំណែកដល់ការ លើកស្ទួយវិស័យទេសចរណ៍ដែល ប្រទេសកម្ពុជាកំពុងគ្រោងនឹងបើកវិស័យនេះឡើងវិញ ក្នុងពេល ឆាប់ៗ ដើម្បីទទួលភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩  រួចនាពេលឆាប់នេះផងដែរ។


លោកអ្នកក៏អាចទាញយកអេបកំសាន្ត (Komsan App) ដើម្បីស្តាប់បទចំរៀងនេះដោយសេរីមិន គិតប្រាក់ ដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយ ផលិតកម្ម ចំរៀងដាវីត្រា ហើយបទចំរៀង នេះដែរ នឹង បង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គម ដទៃ ទៀតផងដែរ៕
ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811


 

LEAVE A REPLY

Please enter your comment!
Please enter your name here