ទើបបង្ហោះរឿងឆបោកតុងទីនថ្ងៃមុនសោះ ពេលនេះអ្នកថាឱ្យ សឿ សុធារ៉ា បែជាបង្ហោះសារសូមទោសនាងវិញ

0

ទើបតែបង្ហោះវាយប្រហារជុំវិញ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ឆបោករឿងលុយតុងទីនសោះ ពេលនេះម្ចាស់ហ្វេសប៊ុកឈ្មោះ Aza Elika Ela បែរជាបង្ហោះអរគុណ និង សុំទោសតារាសម្ដែងរូបនេះវិញហើយកាលពីល្ងាចថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១។ ការបង្ហោះសុំទោស ក៏អមដោយដោយពាក្យជូនពរអ្នកនាង ដែលខុសពីការបង្ហោះលើកមុន100ដឺក្រេផងដែរ។

ម្ចាស់ហ្វេសប៊ុក Aza Elika Ela ដែលជាកូនតុងទីនអ្នកនាង សឿ សុធារ៉ា បានបង្ហោះថា” ??សំពះអគុណបងប្អូនទាំងអស់គ្នា ហើយនឹងបងស្រី សឿ សុធារ៉ាផងដែរ??
?បងស្រី សឿ សុធារ៉ា គាត់បានដោះស្រាយលុយអោយប្អូនហើយ ដោយក្តីគោរព និងអនុគ្រោះ អគុណណាស់បងស្រី?ហើយក៏សូមទោសបងផងដែរ?
?ជួនពរអោយបងជោគជ័យនិងការងា រកសុីមានបាន ហើយថតរឿងថ្មីនេះសូមអោយមាន ប្រជាប្រិយភាពច្រើនៗ?
?អគុណសំរាប់ភាពទំនួលខុសត្រូវមួយនេះណាបង???”។ ជាមួយនឹងការបង្ហោះសុំទោសនេះ គេមើលឃើញថា ថ្វីដ្បិតតែអ្នកនាង សឿ សុធារ៉ា ធ្វើមេតុងទីន ហើយមានបញ្ហាប៉ះចំកូនរត់មិនបង់មែនតែអ្នកនាងក៏បានដោះស្រាយសម្រាប់កូនផ្សេងទៀត ដោយមិនរលាស់ខ្លួនចោលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here