កូនស្រីអ្នកនាង កែវ កល្យាណ កាន់តែរងថ្មរបាក់ ក្រោយសម្ដែងរឿងស្រឡាញ់ភេទដូចគ្នា

0

 
អ្នកនាងកែ កល្យាណ ថាអ្នកស្រីពេញចិត្តខ្លាំងណាស់ចំពោះស្ដ្រីម្នាក់ បានវែកញែកលម្អិតលើរឿងកូនស្រី ឡាវីញ និងតារាសម្ដែងសុផាន់ម៉ៃ ។អ្នកនាងកែវ កល្យាណ បញ្ជាក់ថាឡាវីញ កាន់តែរងថ្មបាក់ថែមទៀតរឿងត្រូវគេជម្រុញ​ឲ្យស្រ​លាញ់​គ្នាជាមួយសុផាន់ម៉ៃ មែនទែននោះក្រោយពីអ្នកសម្ដែងរូបនេះមក​ចូលរួមខួបកំណើតឡាវីញកាលពី​ថ្ងៃទី១៤ខែកញ្ញា​ឆ្នាំ២០២១​។
អ្នកនាងកល្យាណ ប្រាប់ថាកូនស្រីបណ្ដូលចិត្តរបស់នាងមិនមែនជាស្រីស្រលាញ់ស្រីនោះទេ ព្រោះ​ពេលនេះគេមានសង្សារហើយជាបុរសពេញលក្ខណៈដែលក្រុមគ្រួសារខាងប្រុសធ្លាប់ចូលស្ដីដណ្ដឹងឡាវីញ ២លើកមក​ហើយតែនាងមិនទាន់លើកឲ្យព្រោះគ្នានៅក្មេងទុកមើលទៅមុខទៀតសិន ព្រោះថ្ងៃអនាគត​គ្មានអ្នកណាដឹងថា​មានរឿងអ្វី​កើតឡើងទេ។ អតីតតារាសម្ដែងល្បីល្បាញរូបនេះថាដោយសារ​តែជួបរឿងចម្រូងសម្រាសបែបនេះទើបអ្នក​នាងបាក់ទឹកចិត្ត​លែង​ចង់ឲ្យកូនស្រីថតភាពយន្ដទៀតព្រោះខ្លាចតែមានរឿងអីចឹងកើតឡើង។ អ្នកនាងបន្ថែមថាពីដំបូងកែវ ឡាវីញ មិនចង់​ចូលសិល្បៈទេ តែអ្នកនាងជម្រុញព្រោះចង់​លើកស្ទួយភាពយន្ដខ្មែរតែដល់ពេលកូនស្រី​ជួបរឿងអីចឹងអ្នកនាងមិនចង់ឲ្យកូន​ប្រឡូកសិល្បៈពេញទំហ៊ឹងឬចាប់ជាអាជីពនោះទេគឺចង់ឲ្យគេប្រើប្រាស់ជំនាញដែលរៀនចប់មហាវិទ្យាល័យខាងផ្នែកDesign នោះវិញ៕
អ្នកនាងកែវ កល្យាណ បន្ថែមថាពេលនេះកែវ ឡាវីញ កំពុងថតភាពយន្ដរឿង​បុរាណ​មួយ​ឲ្យផលិតកម្មហង្សមាស ហើយពី​ដំ​បូង​ឡាវីញ មិនចង់លេងសិល្បៈនោះទេ តែអ្នក​ស្រី​ជម្រុញ​ព្រោះអ្នកនាងផ្ទាល់ស្រលាញ់សិល្បៈខ្លាំង​ណាស់អីចឹងហើយបាន​ជា​ចង់ឲ្យកូន​ចូល​រួមក្នុងវិស្ស័យនេះដើម្បីលើកស្ទួយសិល្បៈតែដឹងអីក្រោយផ្ទុះរឿងមានគេចង់ឲ្យកូនស្រីនិងតារាសម្ដែងសុផាន់ម៉ៃ ស្រលាញ់គ្នាមែនទែននោះធ្វើឲ្យអ្នកនាងមាន​តែហួសចិត្តព្រោះថារឿង​រ៉ាវ​ទាំងនោះវា​មិនអាចកើតមានឡើង​ដូចក្នុងរឿង​នោះ​បាន​​ទេ។ អតីតតារាសម្ដែងរូបនេះអះអាង​ទៀតថាកញ្ញាកែវ ឡាវីញ បានរៀនចប់នៅមហាវិទ្យាល័យមួយផ្នែកDesign ហេតុនេះ​ហើយគេ​នឹង​ប្រើប្រាស់​ជំនាញរបស់គេនៅថ្ងៃអនាគតជាមិនខាន ហើយការងារសិល្បៈ​អ្នកស្រី​នឹងពិចារ​ណា​ថា​ក្រោយ​ថត​ចប់​រឿងនៅហង្សមាសនោះនឹងឲ្យឡាវីញ ថតរឿងថ្មីៗទៀតឬយ៉ាងណា ព្រោះថារឿង​ដែលគេចង់ឲ្យកូន​ស្រីក្លាយទៅ​ជាស្រីស្រ​លា​ញ់​ស្រីដូចក្នុងភាព​យន្ដនោះពិត​ជា​ធ្វើ​ឲ្យប៉ៈពាល់​ដល់​អារម្មណ៍អ្នកនាងនិងកូនខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here