Davitra Media បោះទុនរាប់លានដុល្លារ នាំយកឧបករណ៍ Studio លំដាប់ពិភពលោកដំបូងគេបំផុតនៅកម្ពុជា

0

ផលិតកម្មដាវីត្រាមេឌាដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទូឌីយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID, ARGOSY, GENELEC, AVALON, Roland U-220, Roland Super JV, Avantone Pro CLA-10 និង ប្រេនល្បីៗជាច្រើនទៀតដាក់បំពាក់ក្នុងស្ទូឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទូឌីយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគទៅលើការទិញសម្ភារៈស្ទូឌីយោដែលមានតម្លៃជាងកន្លះលានដុល្លារឬស្មើនឹងតម្លៃរថយន្ត Lexus Kuro 2021 ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌាក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និង បច្ចេកទេសស្តង់ដារអន្តរជាតិនៃស្ទូឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។ លើសពីនោះទៅទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទូឌីយូថតសម្លេង និង ស្ទូឌីយូថតវីដេអូខាងក្នុង និង ខាងក្រៅ។

ជាមួយនឹងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌា
ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើស្ទូឌីយូ ផលិតចម្រៀង និង វីដេអូ និងការប្រើប្រាស់សម្ភារៈទាំងអស់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here