តារាចម្រៀងនិយម តែងកាយឃ្យូតៗ Style ប្លែកៗ យូរី បានស្រស់ថ្លា ធ្វើចិត្តបានឡើងវិញហើយ។ ហ្វេនៗជួយអរដែល យូរី ដែលបាត់បង់ម្តាយ អាចវិលបកមកការពារ សិល្បៈដែលកំពុងតែលេចធ្លោ។ អ្វីដែលគេដឹងឃើញថា មានបុគ្គលពិសេសម្នាក់ ជាកម្លាំងចិត្តអោយនាង បន្តទៅមុខទៀត។
តារាចម្រៀងហង្សមាសសេន យូរី ចាប់ផ្ដើមបង្ហាញទឹកមុខរីករាយឡើងវិញនៅរយៈពេលចុងក្រោយនេះបន្ទាប់ពីនាង ស្រងូតស្រងាត់អស់ជាង២ខែមកហើយបន្ទាប់ពីអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ ទទួលមរណៈភាពកាលពី ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម។យូរី កាន់ទុក្ខជូនម្ដាយជាង១០០ថ្ងៃហើយនាងទើបតែវិល មករកឆាកតន្រ្ដីវិញកាលពីពេលថ្មីៗនេះទេ ក្រោមការផ្តល់កំលាំងចិត្តពីលោកថៅកែជា នី ដែលគេសង្ស័យថាជាគូស្នេហ៍របស់ នាងតែយូរី ថារាប់អានដូចជាបងប្រុសនោះ។ប៉ុន្ដែទោះជាយូរី ចាប់ផ្ដើមមានអារម្មណ៍ស្រស់ថ្លាយ៉ាងណាក៍នាងនៅតែអាលោះអាល័យនិងគេងនឹកម្ដាយជារៀងរាល់រាត្រីដែរគឺដូចគ្នាទៅនិងអ្នកនាងយុគ ចិន្ដា និងលោកឆន សុវណ្ណារាជ ដែរដែលពួកគេ សុទ្ធតែបាត់បង់ម្ដាយជាទីគោរពស្រលាញ់ព្រមៗគ្នានៅឆ្នាំ២០២១នេះ។
យូរី ស្ថិតក្នុងចំណោមតារាដែលមានទីផ្សារយុវវ័យល្អនៅឆ្នាំ២០២១ដោយប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ។តាមព័តមានថាក្រោយចេញពីសាន់ដេចូលជ្រកនៅហង្សមាសបានជិត១ឆ្នាំនេះតម្លៃខ្លូនរបស់តារាសាច់សខ្ចីរូបនេះស៊ីថ្លៃច្រៀងConcertsកម្មវិធីធំៗ១កម្មវិធីជិត២០០០ដុល្លារ៕






