ស្រីលាភ​ ត្រៀមចិត្តត្រៀមកាយចូលប្រឡូកសិល្បៈវិញ ក្រោយស្រាលដៃពីការមើលថែរកូនតូច

0
- Advertisement Banner -

ភរិយា នាយ ក្រឹម ស្រីលាភ បានបង្ហាញតម្រុយ ចង់ស្តារការងារនៅក្នុង សិល្បៈអោយល្អ ដូចមុនឡើងវិញ។ ម្យ៉ាងធ្លាប់សាង ភាពលេចធ្លោ និងមើលឃើញពី កូនតូចភ្លោះទាំង២ មានការធំធាត់ជាង មុនធ្វើអោយ ស្រីលាភ អាចងាកមកបំពេញតួនាទី ជាតារាឡើងវិញ។
តារាសម្តែង និងកំប្លែងនាង គង់ ចាន់ស្រីណា ហៅស្រីលាភ បានប្រកាសវិលរកការសម្តែងឡើង បន្ទាប់ពីនាងបានអាក់ខានមួយរយះ​ ដោយសារការមើលថែកូនភ្លោះរបស់នាង។ តារារូបនេះបានបង្ហាញវត្តមានសម្តែងនៅក្នុងវង់កំប្លែកនាយ​ ក្រឹម ដែលជាស្វាមីរបស់ខ្លួន នៅពេលដែលនាងបានបញ្ជៀបខ្លួនចូលក្នុងពិភពខ្សែភាពយន្ត។
យ៉ាងណា ក្រោយពេលដែលនាងបានកសាងទំនាក់ទំនងក្រៅឆាកជាមួយនាយ ក្រឹម​ រហូតក្លាយជាប្តីប្រពន្ធពេញមុខមក នាងក៏ទទួលចំណងដៃកូនភ្លោះនាពេលនេះ។
ការសម្រាក និងមើលកូនភ្លោះនេះបានធ្វើអោយស្រី លាភ​​​ សម្រេចផ្អាកការសម្តែងរបស់ខ្លួន បើទោះបីសម្តែងកំប្លែងក្នុងក្រុមនាយ ក្រឹម នោះក៏មិនមានផងដែរ។
ពេលនេះ ស្រីលាភ​​ បានប្រកាសក្តែងជាសាធារណះថា នាងនឹងចាប់យកការសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីកូនភ្លោះរបស់នាងកាន់តែចម្រើនវ័យកាន់តែធំ។ ស្រីលាភ បានប្រកាសតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ចាប់ផ្តេីមសំដែងសារជាថ្មីក្នុងវិសយ័ភាពយន្ត និង កំប្លែង បន្ទាប់ពីផ្អាកមួយរយះធំ ក្នុងការមេីលថែរកូនភ្លោះ និងបញ្ហារីករាលដាលជំងឺកូវិត19 See you soonកុំភ្លេចវិធានការ ៣កុំ ៣ការពារ។
ជាការកត់សម្គាល់ ស្រីលាភ​ បានវិវតន៍ខ្លួនពីតារាកំប្លែងមកជាតារាសម្តែងអាជីព​ ដោយនៅក្នុងនោះនាងបានបង្ហាញវត្តមានសម្តែងនៅរឿងភាគទូរទស្សន៍ ហើយនាងក៏តែងតែចូលរួមសម្តែងនៅក្នុងឈុតបទចម្រៀងអោយផលិតកម្មហង្សមាសជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here