ឈានដល់ការផ្ដល់សិទ្ធិបើកសាខាទី៥ភ្លាមៗ ក្រោយសាខាទី៤ ភោជនីយដ្ឋានបាយ័ន ទើបកុងត្រា

0

មានការកោតសរសើររួចមកហើយ បន្ទាប់ពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២១ ថ្មីៗ ភោជនីយដ្ឋានបាយ័នទទួលបានការលក់សិទ្ធិបើកសាខាទី៤ ដែលត្រូវគេដឹងថាមានការចំណាយទុនខ្ទង់សែនដុល្លារ ពីដៃគូវិនិយោគ បើទោះជាស្ថិតក្នុងដំណាក់កាលកូវីត១៩បន្តផ្ទុះ។ ការសរសើរដែលគេបានឃើញនៅមិនទាន់ស្ងប់នៅឡើយផង ស្រាប់តែក្រុមហ៊ុនមួយនេះទទួលបានការចុះកុងត្រាឈានទៅបើកសាខាទី៥ មួយថ្មីទៀតហើយ ដោយពិធីចុះហត្ថលេខាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ក្ដៅៗ។

លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន បានថ្លែងបញ្ជាក់ថា ដោយសារមើលឃើញពីភាពរីកចំរើនរបស់យីហោ ភោជនីយដ្ឋានបាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបន្តលក់ Frechcise ទៅអោយម្ចាស់អាជីវកម្មម្នាក់ផ្សេងទៀតមួយទៀតហើយ ដើម្បីផ្ដល់ឱកាសអោយអ្នកមានដីទំនេរ ឬ មានលុយ ហើយមិនដឹងថាបើកជំនួញអ្វីប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម។ លោកស្រីថា ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋានបាយ័នទៅធ្វើអាជីវកម្ម គឺលុះត្រាតែមានទុន៤០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើសនៅត្រឹម១៥ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដីទំហ៊ំទីតាំង និង ទំហ៊ំវិនិយោគ ដែលកាន់តែបង្កាភាពងាយស្រួលក្នុងការវិនិយោគ។ សាខាទី៥ ដែលលោកស្រីទើបតែចុះហត្ថលេខាបហរគល់សិទ្ធិជូនទៅនេះ គឺស្ថិតក្រោមការវិនិយោគរបស់លោក បែន រ័ត្នបូរី បន្ទាប់ពីលោកក៏មានឆន្ទៈខ្ពស់ក្នុងការវិនិយោគលើវិស័យភោជនីយដ្ឋាន ហើយបានបោះទុនជាមួយលោកស្រី។ លោកស្រីថា បរិបទកូវីត១៩ទាមទារអោយមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែនដោយផ្ដោតមួយផ្នែកបន្ថែមទៀតលើវិស័យអនឡាញ ទើបធ្វើអោយយីហោភោជនីយដ្ឋានបាយ័ន នៅតែមានកំណើនលក់ ហើយធ្វើអោយមានការចុះឈ្មោះសុំវិនិយោគ ដែលជំរុញអោយភោជនីយដ្ឋានបាយ័នអាចពង្រាយសាខា ខណៈដែលអាជីវកម្មដទៃប៉ះពាល់ខ្លាំង។ សាខាទី៥ របស់ លោក បែន រ័ត្នបូរី ក៏នៅតែស្ថិតក្នុងរាជធានីភ្នំពេញដូចគម្រោងសាខាទី៤ផងដែរ ដោយទីតាំងជាក់ស្ដែងផេករបស់ក្រុមហ៊ុននឹងធ្វើការបង្ហាញពេលលេចចេញរូបរាង។

លោកស្រីថា ភោជនីយដ្ឋានបាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និង គុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់អោយខ្លាំងទាំងលើអនឡាញ និង ការបើកលក់ផ្ទាល់ដល់ទីតាំងផងដែរ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រង ជូន និង ទីផ្សារលក់របស់ក្រុមហ៊ុនដែលចងជាប្រព័ន្ធច្បាស់លាស់ គឺជាជំហានតែមួយគត់ ដែលធ្វើអោយមានទំនុកចិត្តពីអ្នកចង់ចូលរួមវិនិយោគ។ បន្ទាប់ពីសម្រេចប្រគល់សិទ្ធិផ្លូវការជូនម្ចាស់សាខាទី៤ និង ទី៥ បន្តបន្ទាប់គ្នា លោកស្រីថា មានអតិថិជនជាច្រើនផ្សេងទៀត ក៏កំពុងទាក់ទងសុំទិញ Frechcise សម្រាប់សាខាទី៦ និង បន្តបន្ទាប់ផងដែរ ដោយនៅរាជធានីភ្នំពេញ កំណត់ត្រឹមតែ១០សាខាប៉ុណ្ណោះ ក្រៅពីនោះគឺនឹងបន្តលក់សិទ្ធិទៅកាន់បណ្ដាខេត្តម្ដង ដូច្នេះសម្រាប់អ្នកចង់បានឱកាសបើកភោជនីយដ្ឋានសាខាថ្មីនៅរាជធានីភ្នំពេញ ឬ នៅខេត្តដែលល្អ គឺត្រូវរួសរាន់ ដោយសារកន្លែងមានកំណត់។ លោកស្រីថា អ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋានយីហោបាយ័ន ជាពិសេសអ្នកចង់ទទួលបានឱកាសក្លាយជាម្ចាស់សាខា៥ទៀត នៅរាជធានីភ្នំពេញ និងនៅខេត្តធំៗ សូមទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទលេខ 095 7777 48, 096 7777 430 ដោយអ្នកកក់ទីតាំងមុន ទទួលបានឱកាសមុន ហើយក្រុមហ៊ុននឹងជំរុញ និង ជួយបណ្ដុះបណ្ដាលជំនាញអោយចេះច្បាស់នៅក្នុងវិស័យមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here