នាយ ក្ដី មិនទទួលយកការបង្ហោះសុំទោសរបស់ផលិតកម្មឆ្លងដែន

0

បន្ទាប់ពីបង្ករឱ្យមានការយល់ច្រឡំធ្វើឱ្យផលិតកម្ម ភី មានប្រតិកម្ម ផលិតកម្មឆ្លងដែនត្រូវគេឃើញបង្ហោះសុំទោសជាសាធារណៈ តែនាយក្ដីដែលជាជនរងគ្រោះបានអះអាងថាមិនទទួលយកការបង្ហោះសូមទោសនេះឡើយ។
រឿងរ៉ាវដែលបានកើតឡើងនេះគឺបន្ទាប់ពីផលិតកម្មឆ្លងដែន បានបង្ហោះផ្ទាំងផ្សព្វផ្សាយមួយដោយភ្ជាប់រូបនាយ ក្ដី គឺជាសមាជិកក្រុមចម្រៀង ហើយធ្វើឱ្យផលិតកម្ម ភី ដែលជាអ្នកកុងត្រានាយ ក្ដី ផ្ដាច់មុខប្រតិកម្ម។ នាយ ក្ដី ថាផលិតកម្មនេះបានយករូបរបស់លោកទៅប្រើទាំងលោកមិនបានដឹងខ្លួន ហើយពេលលោកទំនាក់ទំនងសុំឱ្យមានការកែតម្រូវ បែជាបង្ហោះសូមទោសតែមួយភ្លែតហើយក៏លុបវិញ។

លោកថាខ្លួន និង ផលិតកម្មភី មិនទទួលយកការសូមទោសជាលើកទី2 នោះឡើយ ដោយសារតែសេចក្ដីប្រកាសសសូមទោសនោះ មិនមានវាយត្រាសម្គាល់ដែលហាក់ដូចជាការបង្ហោះសូមទោសលេងសើចប៉ុណ្ណោះ។ លោកថាផលិតកម្មនេះ បិះនឹងធ្វើឱ្យផលិតកម្មភី ដាក់បណ្ដឹងចំពោះលោក ព្រោះតែយល់ច្រឡំថា លោកកុងត្រាផ្ដាច់មុខរួចហើយបែជាលួចទៅច្រៀងឱ្យផលិតកម្មផ្សេង។

រឿងរ៉ាវនេះនៅមិនទានសម្រេចថានៅបញ្ចប់ត្រឹមណាទេ ដោយសារតែលោករង់ចាំមើលជំហររបស់ផលិតកម្មឆ្លងដែនសិន។

LEAVE A REPLY

Please enter your comment!
Please enter your name here