ថៃ នារីសុជាតា បង្ហោះស៊ិចស៊ី ក្រោយឪពុកទើបតែព្រមានតារាស្រីរឿងស៊ិចស៊ី

0

តារាសិល្បៈច្រើននាក់ ទើបតែត្រូវបាន លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតក្នុងនាមក្រសួងព្រមានជុំវិញការបង្ហោះរូបភាពស៊ិចស៊ី ធ្វើអោយប៉ះពាល់ដល់តម្លៃអ្នកសិល្បៈ មិនទាន់បាត់ក្ដៅផង ស្រាប់តែកញ្ញា ថៃ នារីសុជាតា ដែលត្រូវគេស្គាល់ថាកូនស្រីរបស់លោក ជាអតីតហ្វ្រេសស៊ីហ្គើល និងជាប្អូនស្រីរបស់លោក ថៃ នរៈពិទូរ្យ បង្ហោះរូបប៉ុន្មានសន្លឹកបង្កអោយភ្ញាក់ផ្អើលតែម្ដង ដោយសារតែរូបថតប៉ុន្មានសន្លឹករបស់នាងក៏ស៊ិចស៊ីគួរអោយក្នាញ់។ យ៉ាងណាមិញ នោះជាទិដ្ឋភាពដែលនាងទៅលម្ហែកាយនៅសមុទ្រប៉ុណ្ណោះ ស្របគ្នាដែលនាងក៏ត្រូវគេកត់សម្គាល់ថាមិនសូវរវល់នឹងការងារសិល្បៈ ដែលនាងបញ្ជាក់ថាមិនគួរចាប់អារម្មណ៍លើនាងក្នុងនាមជាតារាសិល្បៈដូចមុន។

រូបភាពគួរឲ្យក្នាញ់របស់ អតីតហ្វ្រេស៊ី ថៃ នារីសុជាតា ត្រូវបានគេចែកចាយអមដោយការចំអកឡកឡឺយគួរអោយចាប់អារម្មណ៍ ដោយសារតែឪពុករបស់នាង គឺ លោក ថៃ នរសត្យា ទើបតែបានចេញសារព្រមាន អ្នកធ្លាប់ពាក់ព័ន្ធនឹងសិល្បៈមួយចំនួន កុំអោយធ្វើខ្លួនស៊ិចស៊ី បាត់បង់តម្លៃអ្នកសិល្បៈ។ នាងត្រូវបានគេចាត់ទុកថា អ្នកសិល្បៈដែលមានរូបសម្រស់ស្រស់ស្អាតជសពិសេសរូបរាងរបស់នាងពិតជាស្រឡូនស្អាតតែ ម្តង ទើបធ្វើអោយរូបថតនៅមាត់សមុទ្ររបស់នាងត្រូវបានគេចែកចាយទូលំទូលាយ។ រូបរាងរបស់នាងនៅពេលស្លៀកឈុតប៊ីគីនី ពិតជាមានដងខ្លួនស្រស់ស្អាតគួរអោយក្នាញ់ បើទោះជាអ្វីដែលនាងបង្ហោះឡើង គឺស្របពេលដែលឪពុករបស់នាងទើបតែចេញលិខិតព្រមានចំពោះតារាសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here