អ្នកគ្រូ គង់ ណារី ធ្លាក់ខ្លួនឈឺធ្ងន់

0

យោងតាមហ្វេសប៊ុកផ្លូវការ របស់ពិធីករ លោក សន សុវណ្ណារ៉ា និង តារាចម្រៀង លោក ដួង តារាផាឌីន បានអះអាងថា វិរៈសិល្បករជើងចាស់ អ្មកគ្រូ គង់ ណារី បានធ្លាក់ខ្លួនឈឺ យ៉ាងខ្លាំង ដោយបានទាំងបង្ហោះរូបភាពស្គមស្គាំង និងបានរៀបរាប់ពីសភាពរបស់អ្នកគ្រូផង។ ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាង ខណៈដែលអ្នកគ្រូ ត្រូវគេស្គាល់ថា បានបណ្ដុះស្នាដៃ អោយមានតារាចម្រៀង លំដាប់ប្រទេស បូករួមទាំងពិធីករល្បីៗផង ដែលអាចនិយាយបានថា ជាគ្រូបណ្ដុះអ្នកសិល្បៈក្នុងវិស័យសិល្បៈច្រើននាក់ គួរអោយសរសើរ ប៉ុន្តែបែរជាប្រឈមនឹងការឈឺធ្ងន់ ដោយគ្មានអ្នកណាអើពើ។

លោក សន សុវណ្ណារ៉ា និយាយថា អ្មកគ្រូ គង់ ណារី បានធ្លាក់ខ្លួនឈឺជាយូរមកហើយ ដោយក្នុងមួយរយៈដែលឈឺធ្ងន់ គឺបានតែសម្ងំព្យាបាលនៅស្រុកកំណើតនៅកំពង់ឆ្នាំងផង។ អ្នកគ្រូត្រូវបានគេស្គាល់ថា ជាវិរៈសិល្បៈការនីនិងជាសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ និងជំនាញសិល្បៈ ដែលតារាសិល្បៈច្រើនរូប សុទ្ធតែបានទទួលស្នាដៃរបស់អ្នកគ្រូច្បាស់ដូចថ្ងៃ។

លោក សន សុវណ្ណារ៉ា និង ដួង តារាផាឌីន បានបង្ហោះជាសាធារណៈថា អ្នកគ្រូកំពុងត្រូវជំងឺក្រិនថ្លើម និង ដុះដុំសាច់កាច ធ្វើទុក្ខ ខណៈដែលអ្នកគ្រូ ក៍មិនមានលទ្ធភាព ទទួលការព្យាបាលដិតដល់។ លោក តារាផាឌីន សរសេរថា”អ្មកគ្រូ គង់ ណារី កំពុងមានជំងឺ ក្រិនថ្លើម និង ដុះដុំសាច់កាច បងប្អូនសិល្ប:ករ សិល្បៈការិនី ទាំងចាស់ ទាំងថ្មី ដែលធ្លាប់គោរពស្រឡាញ់ចំពោះអ្នកគ្រូ សូមទទួលជ្រាបដឹងឮ ទាំងអស់គ្នា ជាពត៌មាន ?”។

លោក សន សុវណ្ណារ៉ា និយាយថា អ្នកគ្រូធ្វើទុក្ខដោយសារជំងឺជាយូរមកហើយ ប៉ុន្តែមកពីអ្នកគ្រូ មិនថ្ងូរ មិនស្រែក ដោយខ្លាចមានការរិះគន់ ទើបបណ្ដាលអោយជំងឺទាំងពីរធ្វើទុក្ខដល់ម្លឹង។ មកដល់ពេលនេះលោកថា អ្នកគ្រូ មានសភាពស្គមខ្លាំង ហើយបើនិយាយពីសុខភាពក៍ចុះខ្សោយណាស់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here