ផ្ទុះការគាំទ្រ តម្លៃក្រោមបីម៉ឺនដុល្លារ តែបានផ្ទះបែបវីឡាទំនើប

0

មហាជនផ្ទុះការចាប់អារម្មណ៍មិនតិចឡើយ ចំពោះកម្មវិធីផ្ទះខ្ញុំស្អាត របស់លំនៅឋានទីក្រុងរណបសិរីមង្គល!
ផ្ទះដ៏ស្រស់ស្អាតនេះ គឺដូចវីឡាទំនើបនៅក្រៅប្រទេស ហើយមានតម្លៃត្រឹមតែក្រោម៣ម៉ឺនដុល្លារ។

គម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា ដែលមានឈ្មោះថាលំនៅឋានទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុនវើលប្រ៊ីដហូម (worldbridge homes) ដែលជាគម្រោងរបស់អ្នកឧកញ៉ាសៀ ឬទ្ធី កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីសាងសង់រហូតដល់ ចំនួន 2457 នៅលើផ្ទៃដី 23ហិកតា។ នេះជាគម្រោងផ្ទះនៅលើផ្លូវជាតិលេខ​21ក្នុងក្រុងតាខ្មៅ ដោយផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការជាវនិងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងពិតប្រាកដ។
ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែនតែគម្រោងនៅតែបន្តក្នុងការលក់ជូនអតិថិជនក្នុងតម្លៃពិសេសត្រឹមតែ 27,500-30,000 លក្ខខណ្ឌបង់រំលស់គ្មានប្រាក់កក់គ្មានការប្រាក់ ព្រមទាំងមានដៃគូផ្តល់កំច្ចីបង់ផ្តាច់ដល់ទៅ85%រយៈពេល២០ឆ្នាំ។ ការបង់រំលស់ប្រចាំខែគ្មានការប្រាក់ពេលជាវភ្លាមគឺចាប់ផ្តើមពី 230ដុល្លាតែប៉ុណ្ណោះមានទាំងលំនៅឋានកំពុងសាងសង់ជិតរួចរាល់ និងលំនៅឋានចូលរស់នៅបានភ្លាមៗ។
បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងប្រគល់មគេហដ្ឋានជាបន្តបន្ទាប់ទៅអតិថិជន ដោយគិតត្រឹមខែសីហាឆ្នាំ2021នេះអតិថិជនជាង1000គ្រួសារហើយបាននិងកំពុងរស់នៅក្នុងគម្រោងហើយការប្រគល់គេហដ្ឋាននឹងបន្តតាមផែនការ។
ដើម្បីលើកកំពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ និងភាពថ្លៃថ្នូររបស់អតិថិជនដែលចូលរស់នៅហើយ ថ្មីៗនេះក្រុមហ៊ុនបានដាក់ចេញជាកម្មវិធីប្រកួតផ្ទះខ្ញុំស្អាត ដែលអតិថិជនបានរស់នៅមានឳកាសក្នុងការបង្ហាញភាពស្រស់ស្អាតនិងគំនិតឆ្នៃប្រឌិតផ្ទាល់ក្នុងការតុបតែង ផ្ទះរបស់ខ្លួនដើម្បីយកជ័យលាភីមានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់20លានរៀល ដែលក្នុងនោះ ជ័យលាភីលេខ១នឹងទទួលបាន 8លានរៀន លេខ២ទទួលបាន​6លានរៀល លេខ៣ចំនួន4លានរៀល និងរង្វាន់លួងចិត្តជាច្រើនទៀត។
បេក្ខជន បេក្ខនារីដែលបានចូលរួមប្រកួតបានធ្វើអោយមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គមFacebook ដោយមានការShare តៗគ្នាសរសើរមិនដាច់ពីមាត់ថាលំនៅឋានតម្លៃសមរម្យក្រោម3ម៉ឺនដុល្លាសោះតែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខនដូរ ឬដូចនៅបរទេសជាដើម!
អ្នកស្រីសារុំមសុមនា ប្រធានគ្រប់គ្រងុំការិយាល័យលក់ អ្នករៀបចំកម្មវិធីបានបញ្ជាក់អោយដឹងថា ការប្រកួតមានចំនួនបីវគ្គ ទីមួយគឺប្រកួតរូបថត ទីពីរប្រកួតវីដេអូ និងវគ្គផ្តាច់ព្រ័ត្ត សម្រាប់ពិន្ទុគឺការបោះឆ្នោតដោយសាធារណជនលើបណ្តាញសង្គមFacebook ត្រូវបានអោយតម្លៃ 70%សម្រាប់វគ្គ១និងវគ្គ២ ហើយ30%ទៀតគឺកំណត់ដោយគណកម្មាការ។​
ចំពោះការប្រកួតនេះ ក្រុមហ៊ុនបានទទួលនូវការគាំទ្រជាផ្លូវពីអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ គណៈអភិបាលក្រុងតាខ្មៅ និងសង្កាត់រការខ្ពស់ ក្នុងការមកធ្វើជាប្រធានគណកម្មាការ និងសមាជិកគណៈកម្មាការដើម្បីផ្តល់ពិន្ទុនិងភាពសុក្រឹត្យ ជាមួយតម្លាភាពជូនដល់បេក្ខភាពប្រកួតគ្រប់ៗរូប។ នៅវគ្គមួយនេះ គណកម្មការបានដាក់ពិន្ទុរួចហើយជូនបេក្ខភាពយើងដើម្បីយកពិន្ទុសន្សំសម្រាប់វគ្គពីរ និងឡើងទៅវគ្គផ្តាច់ព្រ័ត្ត។ សូមប្រិយមិត្តទាំងអស់ចូលទៅ Facebook Page Worldbridge Homes ហើយចូលរួមLike/Shareដើម្បីលើកទឹកចិត្តនិងផ្តល់ការគាំទ្រទៅបេក្ខភាពទាំង៨នាក់របស់យើងដែលកំពុងប្រកួតយ៉ាងស្វិតស្វាញក្នុងវិញ្ញាសារវីដេអូ។ ហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះអាចទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 បានជារៀងរាល់ថ្ងៃដើម្បជាវក្នុងតម្លៃពិសេសនិងលក្ខខណ្ឌរំលស់ដូចបានរៀបរាប់ខាងលើ។​

LEAVE A REPLY

Please enter your comment!
Please enter your name here