គូម៉ា បង្ហាញខ្លួនក្នុងរឿង « អង្រឹង » ដែលនឹងចាក់បញ្ចាំងជាផ្លូវការលើApp Angkor DC

0

បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩ ដែលមិនអាចអោយភាពយន្តជាច្រើនបង្ហាញខ្លួននៅតាមរោងកុន ក៏ភាពយន្តដែលសម្រិតសម្រាំងរបស់ផលិតកម្ម LD Picture រឿង”អង្រឹង” នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១នេះហើយ។

នេះជាភាពយន្តដែលបង្ហាញពីឈុតឆាកភ័យរន្ធត់ និង ស្នេហាព្រាត់ប្រាស់រវាងកំលោះក្រមុំមួយគូ។ នៅក្នុងរឿងនេះ ក៏ប្រមូលផ្ដុំដោយតារាល្បីៗ និង បង្កប់នូវឈុតឆាកទាក់ភ្នែកជាច្រើនផងដែរ។ តារាសម្ដែងលោក គូម៉ា ដែលមានឱកាសបានសម្ដែងជាតួឯក បានទាក់ទាញនៅក្នុងភាពយន្តនេះយ៉ាងខ្លាំង ដោយសារតែលោកក៏បានបង្ហាញសមត្ថភាពធ្វើអោយគេមើលឃើញថាមានសមត្ថភាពខ្ពស់ក្នុងការសម្ដែង។ ភាពយន្តនេះ ត្រូវបានផលិតកម្មប្រកាសថា នឹងដាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១ នេះហើយ ក្នុង App Angkor DC ដែលជា App ទស្សនាភាពយន្តខ្មែរល្បីៗ ជាច្រើន។

តាមរយៈការប្រកាសនេះ បានធ្វើអោយហ្វេនៗកាន់តែផ្ដោតការចាប់អារម្មណ៍ទ្វេរ ដោយសារតែភាពយន្តនេះ គឺជាស្នាដៃដែលហ្វេនហ្វេនចង់ទស្សនាការសម្ដែងរបស់តារាចម្រៀង លោក គូម៉ា និង សាច់រឿងទាំងមូល។ ការប្រកាសដាក់ផ្សាយនៅ App Angkor DC ក៏ជាទីតាំងមួយដែលទាក់ទាញអ្នកទស្សបានច្រើន និង មានសុវត្ថិភាពនៅផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here