មូលហេតុនេះសោះ ពេជ្រ សោភា មិនឈឺចាប់ក្រោយបែកបាក់ស្វាមី

0

មកទល់ពេលនេះ ពេជ្រ សោភា នៅមេម៉ាយ ដោយមិនទាន់បើកចិត្តទទួលយក អ្នកថ្មីណាស្អំចិត្ត ក្រៅពីការចងមិត្តភាពជិតដិតជាមួយ តារាសម្តែងឆឹម សក្កដា ប៉ុណ្ណោះ។ ការបែកគ្នាជាមួយអតីតស្វាមី ត្រូវបាន សោភាយល់ថា ជាការបែកដោយសន្តិវិធី និងមិនមែនការចោទជារឿងគំគួន ដូចការនិយាយរបស់ជនមួយចំនួននោះឡើយ។
ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជាអាណិកខ្មែរនៅអាមេរិកនិងជាទាហានអាកាសនោះរយៈពេលជាង៤ឆ្នាំទៅហើយតែសោភា គ្មានអារម្មណ៍ខូចចិត្តឬដំបៅបេះដូងនោះទេព្រោះនាងយល់ថាជីវិតជាស្រី្ដមេម៉ាយពោពេញទៅដោយសិទ្ធិសេរីភាព ចង់ធ្វើអ្វីបានតាមចិត្ត។អ្វីដែលគូរឲ្យកត់សម្គាល់សោភា និងលោកឆលី នៅតែបន្ដរាប់អានគ្នាជាធម្មតា ខណៈដែលប្ដីចាស់នាងនេះក៍នៅតែគោរពម្ដាយសោភា ដូចជាម្ដាយក្មេករបស់លោកដែរបើទោះជាពេលនេះម្ដាយសោភា ដែលមានសិទ្ធិទៅរស់នៅស្របច្បាប់(Visa)នៅអាមេរិកហើយគាត់បានវិលត្រឡប់មករស់នៅស្រុកខ្មែរវិញក្ដី ប៉ុន្ដែលោកឆលី នៅតែគោរពអតីតម្ដាយក្មេកដូចមុនដដែល។
យ៉ាងណាមិនក៍គេឃើញ ប្រុសរូបសង្ហារឆឹម សក្កដា បានដាក់ពាក្យសុំស្អំបេះដូងនាងមុនគេហើយមិនបង្អង់យូអ្នកមេម៉ាយគ្មានទុក្ខស្នេហ៍រូបនេះក៍កៀកកើយជាមួយប្រុសក្មេងជាសាធារណៈតែម្ដង។ទោះជាយ៉ាងណាស្នេហាថ្មីសោភា-សក្កដា ត្រូវបានគេដាក់ការសង្ស័យថាពួកគេសាងស្នេហ៍”ក្លែងក្លាយ”ច្រើនជាងស្នេហ៍ពិត ព្រោះសម្អាងថាលោកសក្កដា មិនដែលមានអារម្មណ៍ស្នេហ៍ជាមួយស្រ្ដីភេទនោះទេ តែពេលនេះម៉េចបានដកចិត្តពីសោភា មិនរួច?ប៉ុន្ដែទាំងសោភា និងសក្កដា បានចេញមុខជំទាស់ដោយបញ្ជាក់ថាអ្នកទាំង២ចង់រៀបការជាមួយគ្នា៣លើកមកហើយតែផែនការណ៍នោះត្រូវបរាជ័យដោយសារតែកូវីដផ្ទុះមិនស្ងាត់ទើបរៀបការមិនកើត។

LEAVE A REPLY

Please enter your comment!
Please enter your name here