ខណៈ អេដវីន ត្រូវជាប់ឃុំ អតីតគូស្នេហ៍បង្ហោះរូបស្និទស្នាលបង្ហាញមុខអ្នកស្អំបេះដូងថ្មី

0

នៅមុននេះបន្តិច នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តារាហ្វេសប៊ុកអ្នកនាង សុទ្ធ បញ្ចកា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលឡើងព្រឺតតែម្តង បន្ទាប់ពីបានសម្រេចចិត្តបង្ហោះរូបថត១សន្លឹកយ៉ាងស្វ៊ីត បង្ហាញមុខគូស្នេហ៍ថ្មី មកស្អំបេះដូងឲ្យមានកម្តៅឡើងវិញ បន្ទាប់ជួបស្នេហ៍មិនសមប្រកបចំនួន២លើក និងចុងក្រោយស្គាល់តែខ្សែក្រវ៉ាត់ឡើងខ្លោចសាច់ ពីសំណាក់អតីតគូស្នេហ៍លោក អេដវីន ដែលកំពុងត្រូវបានជាប់ឃុំ។ បុរសដែលនាងបង្ហាញមុខនៅពេលនេះ ត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យចិត្តធម៌មានឈ្មោះថា ហ៊ាង រតនា។
ជាមួយការសម្រេចចិត្តបើកបង្ហាញមុខអ្នកស្អំបេះដូងថ្មី មិនរង់ចាំយូរនេះ ក្នុងនោះ អ្នកនាង សុទ្ធ បញ្ចកា បានសរសេរជាភាសាអង់គ្លេសរៀបរាប់នៅលើបណ្តាញសង្គមថា «Anyway u win my heart ! Thank for trying to protect , take care and love stop being sad m sure choosing u Heang Rottana» ដែលមានន័យជាភាសាខ្មែរថា «ទោះយ៉ាងណា អ្នកឈ្នះបេះដូងខ្ញុំហើយ!អរគុណដែលព្យាយាមការពារថែរក្សា និងស្រលាញ់ ឈប់ពិបាកចិត្តទៅ ខ្ញុំប្រាកដជាជ្រើសរើសអ្នកហើយ ហ៊ាង រតនា»។អ្នកនាង បញ្ចកា ក៏បានបញ្ជាក់បន្ថែមទៅកាន់អ្នកឆ្ងល់ថា «នាក់ឆ្ងល់ច្រើនណាស់ ! ហើយ បើចង់ដឹងណាស់ ចាំរង់ចាំទស្សនា នា ម៉ោង 7 យប់នេះ ! Live យប់ពេក ខ្លាច ហួសម៉ោង គោចរណ៏ ជាប់គុក លូវហើយ! ហើយពេលខ្ញុំនិយាយអស់ហើយ ឈប់ឆ្ងល់ ហើយចេញពីការចេះដឹង រឿងជីវិតខ្ញុំទៀតណា! ព្រោះខ្ញុំមិនមែនតារា មិនមែនមនុស្សសាធារណះ ខ្ញុំមានសិទ្ធិ ក្នុងការរស់នៅ និង សិទ្ធិជ្រើសរើស របស់ខ្ញុំ ! ឈប់យកជីវិត ឯកជនខ្ញុំ ទៅ ធ្វើជាប្រធានបទ ! ខ្ញុំក៏ទ្រាំនិង មនុស្ស មួយចំនួន ដែល និយាយមិនចេះស្តាប់គ្នា គិតតែមួយជ្រុង ! ក្បត់? អ្នកមិនមែនមនុស្សដែរនៅជិតខ្ញុំ មិនមែនអ្នកស្គាល់ខ្ញុំ អ្នកប្រហែល មិនដឹងទេថា ខ្ញុំស្រលាញ់ និងលះបង់ ដើម្បីគាត់បុិនណា តែលទ្ធផលខ្ញុំទទួលបាន គឺការមិនទុកចិត្ត អោយតែឈ្លោះ គឺទៅរកស្រី និងផឹកមិនគិត ខ្ញុំដេកចាំនៅផ្ទះរាល់យប់!!! ខ្ញុំនិងព្យាយាមនិយាយអោយយល់ សខ្មៅ នូវយប់នេះ! ហើយសង្ឃឹមថា អ្នកក់ទាំងអស់គ្នា និងដោះលែងជីវិតឯកជនខ្ញុំ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here