កែវ ពេជ្រពិសី តាំងជំហរមិនយកកូនមុនរៀបការ

0

អ្នកនាងកែវ ពេជ្រពិសី បានប្រើជីវិតស្ងប់ស្ងាត់មិនទាន់អើពើ លើការងារសិល្បៈឡើងវិញឡើយ។ អ្នកនាងនៅលីវបានយូរឆ្នាំ ហើយពេលនេះបានរៀបការដល់គូជាមួយពោះម៉ាយនៅអាមេរិក។ យ៉ាងណានាងកំណត់ថា បើមិនទាន់ចូលរោងការមិនទាន់អាចមានកូនជាមួយគ្នាបានឡើយ។នេះជាការតាំងជំហររបស់នាង។
បើទោះជាកែវ ពេជ្រពិសី ឈានចូលវ័យត្រូវដល់ពេលយកកូនប្រើដូចមិត្តភក្ដិនាងមួយចំនួនដែល​ពួកគេខ្លះមាន​កូន​ធំៗទៅហើយក្ដី តែពេជ្រពិសី ថានាងគ្មានផែនការណ៍យកកូនមុនរៀបការឡើយ។យ៉ាងណានាងថានេះ​គ្រាន់តែជា​ការគិត​របស់​​នាងប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងយល់ឃើញខុសពីនាងនោះ​ជាគំនិត មនុស្ស ម្នាក់ៗមិនដូចគ្នាទេហើយនាងសូមមិន​ឲ្យប៉ៈពាល់អ្នកណាទាំងអស់ព្រោះគ្មានអ្នកណាយល់ឃើញត្រូវគ្នាទាំងអស់នោះឡើយ។
   កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ បន្ទាប់ពីនាង​បានស្វែង​យល់​លោកសម្បត្តិ ជាច្រើនខែហើយឃើញថាលោកជាបុរសល្អដែលអាចឲ្យនាងផ្ញើរវាសនាបាន។យ៉ាងណាពេជ្រពិសី មិនទាន់​ច្បាស់ក្នុងចិត្តថានៅថ្ងៃអនាគតនាងនឹងចេញទៅរស់នៅកាណាដាតាមស្វាមីឬបន្ដនៅស្រុកខ្មែរនោះទេតែនាងថាអាចទៅមកៗច្រើនជាង។

LEAVE A REPLY

Please enter your comment!
Please enter your name here