មកស្គាល់ប្រវត្តិស្នេហ៍ អ៊ីណូ និងនារីនៅបាត់ដំបង

0

នៅទីបំផុត តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកអ៊ីណូ បានប្រកាសអោយដឹងជាផ្លូវការពីសមាសភាពនារីដែលលោកស្រឡាញ់ពេញចិត្ត និងគ្រោងសំពះផ្ទឹមជាមួយហើយ ដោយការប្រកាសរបស់លោកត្រូវបានធ្វើឡើងនៅក្នុងពិធីខួបកំណើត កាលពីថ្ងៃទី២៥ កញ្ញា។

លោកក៏បានបង្ហើបអោយដឹងពីប្រវត្តិស្នេហ៍ ដែលនាំអោយលោក និងនារីដែលជ្រើសយក បានក្លាយជាគូស្នេហ៍។ លោក អ៊ីណូ បានថ្លែងអោយដឹងក្នុងពិធីខួបកំណើតជាលើកដំបូងរបស់ខ្លួននាយប់នោះថា កាលពីជាង៣ឆ្នាំ លោកបានចេញទៅច្រៀងក្នុងខេត្តបាត់ដំបង ហើយក៏បានស្គាល់នារីម្នាក់ឈ្មោះ បញ្ញាសុជាតា បច្ចុប្បន្នវ័យ២៥ឆ្នាំ ដោយសារតែលោកពេញចិត្តនឹងរូបសម្រស់របស់នាង និងភាពប្លែកគេរបស់នាង។

លោកថានៅក្នុងពេលនោះ ដ្បិតថានាងបានទៅគាំទ្រលោកច្រៀងដល់ឆាកតន្ត្រីនៅក្នុងពេលនោះ តែនាងហាក់ធ្វើហីៗមិនដូចអ្នកគាំទ្រផ្សេងទៀតនោះទេ ដោយសូម្បីតែលោកចុះទៅស្វាគមន៍អ្នកគាំទ្រដល់ខាងក្រោមឆាក ក៏នាងនៅធ្វើហីៗ មិនកញ្ជ្រោលចង់ថតជាមួយលោក ខុសប្លែកពីគេ។
អ៊ីចឹងហើយទើបលោកកត់សម្គាល់ ហើយតាមស្គាល់ រហូតឈានដល់ការណាត់ជួប និងឈានដល់ស្រឡាញ់គ្នាតែម្ដង។

លោកអ៊ីណូ និយាយថា មកទល់ពេលនេះ កញ្ញា សុជាតា គូស្នេហ៍ មិនទាន់មានពិធីស្ដីដណ្ដឹងណាមួយនៅឡើយទេ ប៉ុន្តែសម្រាប់គ្រួសារទាំងសងខាងគឺបានដឹងឮអស់ហើយ ដោយខាងចាស់ទុំគម្រោងអោយលោកត្រូវចូលរោងការយ៉ាងយូរនៅឆ្នាំក្រោយនោះផង។ ក្នុងនោះ លោក និងនាងក៏ត្រូវឡើងចុះៗភ្នំពេញបាត់ដំបងៗដោយមិនអាចរៀបការត្រូវរើមករស់នៅភ្នំពេញនោះដែរ ដោយសារតែកញ្ញា សុជាតា មានការងារជាគិលានុដ្ឋាយិកា នៅពេទ្យបង្អែកក្នុងខេត្តបាត់ដំបង និងមានផ្ទះសម្បែងនៅទីនោះ។

សូមស្ដាប់កិច្ចសម្ភាសន៍របស់លោក អ៊ីណូ និងគូស្នេហ៍ ជុំវិញប្រវត្តិស្នេហ៍៖

LEAVE A REPLY

Please enter your comment!
Please enter your name here