លើកទី១ ខេមរៈ សិរីមន្ត បង្ហោះរូបនិងប្រើពាក្យពេចន៍ផ្អែមល្ហែមឆ្លើយតបទៅកាន់ភរិយា

0

ចាប់​តាំង​ពីរ​រៀបការ​ និង​មាន​កូន​៣នាក់​ជា​ដំណក់​ឈាម​រួម​គ្នា​រួច​មក​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ឆ្លើយ​តប​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កាន់​ភរិយា​ ក្រោយ​ពី​នាង​ សរសើរ​ខ្លួន​ថា​ជា​ប្ដី​ល្អ។​

កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​ឆ្លើយ​តប​ទៅ​ភរិយា​ថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ នាង​មិន​ដែល​សុំ​អ្វី​ឡើយ​ សុំ​ត្រឹម​តែ​មាន​លោក​ នៅ​ក្បែរ​ហើយ​ស្រឡាញ់​​ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម​នាង​ គឺ​គ្រប់​គ្រាន់​ហើយ​មិន​ប្រាថ្នា​លើ​ពី​ហ្នឹង​នោះ​ទេ។

ប្អូន​ប្រុស​ ខេមរៈ ភារុណ ថា៖“បង​ជា​ប្ដី​ធម្មតា​ៗ​ម្នាក់​ប៉ុណ្ណោះ​ អូន​ទើប​ជា​ភរិយា​ដ៏​ល្អ​ តាំង​ពី​ពួក​យើង​ស្រឡាញ់​គ្នា​មក ​អូន​មិនដែល​ចង់​បាន​អ្វី​ពី​បង​ឡើយ អូន​ថា​សុំ​ត្រឹម​មាន​បង​នៅ​ក្បែរ​ និងស្រឡាញ់​អូន​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​អូន​ បង​មាន​សំណាង​ណាស់​ដែល​មាន​អូន​ជា​ភរិយា​”។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ក្រោយ​ពី​ឃើញ​សារ​​ដ៏​ផ្អែម​ល្ហែម​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយ​តប​ទៅ​ភរិយា​ដូច្នេះ​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក ប្រើ​ពាក្យ​ផ្អែម​ល្ហែម​​ទៅ​កាន់​ប្រពន្ធ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here