ចាប់តាំងពីររៀបការ និងមានកូន៣នាក់ជាដំណក់ឈាមរួមគ្នារួចមកនេះគឺជាលើកទីមួយហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបពាក្យផ្អែមល្ហែមទៅកាន់ភរិយា ក្រោយពីនាង សរសើរខ្លួនថាជាប្ដីល្អ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឆ្លើយតបទៅភរិយាថា លោកគ្រាន់តែជាស្វាមីធម្មតាម្នាក់ប៉ុណ្ណោះ ភរិយាខ្លួនទើបជាស្ត្រីល្អ តាំងពីចាប់ផ្ដើមស្រឡាញ់គ្នារហូតដល់មានកូន៣នាក់ នាងមិនដែលសុំអ្វីឡើយ សុំត្រឹមតែមានលោក នៅក្បែរហើយស្រឡាញ់ចេះស្រឡាញ់ថ្នាក់ថ្នមនាង គឺគ្រប់គ្រាន់ហើយមិនប្រាថ្នាលើពីហ្នឹងនោះទេ។
ប្អូនប្រុស ខេមរៈ ភារុណ ថា៖“បងជាប្ដីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រឡាញ់គ្នាមក អូនមិនដែលចង់បានអ្វីពីបងឡើយ អូនថាសុំត្រឹមមានបងនៅក្បែរ និងស្រឡាញ់អូន គឺគ្រប់គ្រាន់ហើយសម្រាប់អូន បងមានសំណាងណាស់ដែលមានអូនជាភរិយា”។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះក្រោយពីឃើញសារដ៏ផ្អែមល្ហែមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបទៅភរិយាដូច្នេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនេះគឺជាលើកទី១ដែលលោក ប្រើពាក្យផ្អែមល្ហែមទៅកាន់ប្រពន្ធជាសាធារណៈនៅលើបណ្ដាញទំនាក់ទំនងសង្គម៕