អ្នកនាង ឱក សុគន្ឋកញ្ញាត្រូវបានមហាជនលើកសរសើរថា មានវាសនាល្អព្រោះបានស្វាមីចេះលួងលោមចិត្ត។ អ្នកនាងថែមទាំងក្លាយជាសមាជិកគ្រួសារ មានឋានៈល្អជីវភាពធូរធារ។ ពេលឃើញកម្រង សុភមង្គលមានភាពផ្អែមល្ហែមបែបនេះ ស្រាប់តែហ្វេនម្នាក់ ដែលគាំទ្រនាង បានចេញសាយ៉ាងសំខាន់ ហើយពេលបានអានឃើញថា បង្កប់ន័យខ្លាំង។
បើទោះជាមិនមែនផេកជាផ្លូវការនិងជាសំណេរផ្ទាល់របស់ឱក សុគន្ធកញ្ញា ក្ដីប៉ុន្ដែផេកដែលមានឈ្មោះថាAok Sokunkanha Fan គេជឿរថាប្រាកដជាមនុស្សជំនិតបំផុតឬអាចជាសាច់ញាត្តិរបស់សុគន្ធកញ្ញា ផ្ទាល់តែម្ដងជាអ្នក គ្រប់គ្រងព្រោះរាល់សកម្មភាពទាំងអស់របស់ផេកនេះបង្ហាញតែជីវិតសុគន្ធកញ្ញា តែម្ដងហើយនៅថ្ងៃទី២៩ខែកក្កដា ផេកនេះបង្ហោះសារគូរឲ្យចាប់អារម្មណ៍ដោយភ្ជាប់ជាមួយរូបថតសុគន្ធកញ្ញា និងស្វាមីរួមទាំងកូនប្រុសកំពុងជិះរថយន្ដជាមួយសំណេរថាថ្ងៃដែលបងមានស្រីថ្មី ជាថ្ងៃដែលបាត់បង់ប្រពន្ធ ហើយជាថ្ងៃដែលបើកឱកាសឲ្យប្រុសដ៍ទៃមកមើលថែរប្រពន្ធជំនួសបង។សាកស្រម៉ៃមើលថាបើកូនបងហៅប្រុសដ៍ទៃថាប៉ាតើបងឈឺចាប់ទេ?បើប្រពន្ធបង ធ្លាប់គេងអោបរាល់ថ្ងៃទៅអោបប្រុសផ្សេងបងឈឺចាប់ទេ?ពេលប្រពន្ធធ្វើល្អ ស្រលាញ់បង បារម្ភបង បងមើលមិនឃើញ ចុះបើប្រពន្ធទៅធ្វើទង្វើទាំងអស់នោះជាមួយប្រុសផ្សេងបងស្ដាយក្រោយទេ?កុំក្បត់ចិត្តគេ បើមិនចង់ឲ្យខ្លួនឯងឈឺចាប់ឭនៅប្ដីសម្លាញ់។