ផ្ទះថ្មរមួយខ្នងត្រូវបានធ្វើពិធីប្រគល់ជាផ្លូវការជូនតារាសម្ដែងកញ្ញា ប៉ែតសិបគីឡូ

0

កាលពីថ្ងៃទី២ សីហា ឆ្នាំ២០២១ មូលនិធិ”ផ្ទះតារា” ក្រោមការដឹកនាំរបស់ លោក ផាត់ តារារដ្ឋ បានចុះទៅប្រគល់ផ្ទះថ្មមួយខ្នង ដែលជាជំនួយទាំងស្រុងរបស់លោកជំទាវ រីយ៉ា ត្រាណេ។ នៅក្នុងពិធីនេះ ក៏មានការកាត់ខ្សែបូរ និង ទម្លាក់ក្រណាត់ក្រហមជានិមិត្តរូបនៃការប្រគល់ជូន ក្រោមវត្តមាន លោកជំទាវ រីយ៉ា ត្រាណេ និង សិល្បករសិល្បការិនីជាច្រើនផងដែរ។
ផ្ទះថ្មដែលបានធ្វើជាអំណោយនេះ គឺជាផ្ទះថ្មី ខ្នាត4ម៉ែត្រ គុណនឹង១១ និង ជាប្រភេទផ្ទះដែលមានខឿនរឹងមាំ ដោយអាចបកដំបូលហើយឡើងបាន២ជាន់ទៀត។ ផ្ទះនេះក៏មានការធានាពីក្រុមហ៊ុនម៉ៅការរយៈពេល១០ឆ្នាំ លើការបាក់ស្រុត និង ប្រេះស្រាំផងដែរ។ នេះជាផ្ទះថ្មី ជំនួសអោយផ្ទះចាស់ទ្រុឌទ្រោមរបស់កញ្ញា ប៉ែតសិបគីឡូ នាពេលកន្លងមក។
ខាងក្រោមនេះ ជាទិដ្ឋភាពប្រគល់ផ្ទះថ្មី ដល់នាង បន្ទាប់ពីការសាងសង់ហើយ។