ម្ចាស់មកុដ Miss Wisdom ឆ្នាំ២០២១ ត្រៀមខ្លួនទៅវៀតណាម

0
- Advertisement Banner -

បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ Miss Wisdom 2021 បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយកញ្ញាឯកមកពីខេត្តបាត់ដំបងជាអ្នកគ្រងមកុដដ៏អស្ចារ្យនេះ។ នាងក៏នឹងក្លាយជាតំណាងរបស់កម្ពុជា ទៅប្រកួតនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខផងដែរ។

កញ្ញាឯក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ឬ ជាម្ចាស់មកុដនេះ គឺកញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំ កម្ពស់១.៧០ និង ទម្ងន់ ៤៩គីឡូក្រាម។ នាងបានឈ្នះមកុដដោយសារតែពូកែឆ្លើយសំណួរជាភាសាអង់គ្លេស និង ដោយសារតែនាងក្លាហាន និង ភាពស្រស់ស្អាត។ ជ័យជម្នះរបស់នាង ក៏កើតចេញពីការប្រឹងប្រែងដ៏ស្វិតស្វាញតាំងពីដំណាក់កាលដំបូង រហូតដល់វគ្គចុងបញ្ចប់ផងដែរ។ នេះជាកម្មវិធីដែលទទួលសិទ្ធិរៀបចំដោយ ក្រុមហ៊ុនមហាហង្ស ក្រោមការរៀបចំរបស់លោក អ៊ិន សុភិន ដែលជាអ្នករៀបចំការប្រកួត Miss Grand Cambodia កាលពីឆ្នាំ២០២០ នាពេលកន្លងទៅ។ លោកក៏នឹងគ្រោងយកបេក្ខនារីជាអ្នកឈ្នះនេះចេញទៅប្រកួតនៅវៀតណាមផងដែរ ប្រសិនបើនាងគោរពតាមលក្ខណ្ឌដែលគ្មានការដោះដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here