អតីតតារាជើងចាស់ រិទ្ធ សារី ឈឺធ្ងន់ទ្រុឌទ្រោម កំពុងខ្វះខាត

0
- Advertisement Banner -

បាត់មុខពីការសម្ដែងច្រើនឆ្នាំ តារាសម្ដែង លោក រិទ្ធ សារី ត្រូវបានគេដឹងថា ធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយក្នុងពេលលោកមិនត្រឹមតែឈឺទ្រុឌទ្រមប៉ុណ្ណោះទេ តែក៏ខ្វះលទ្ធភាពព្យាបាល ព្រោះតែភាពខ្វះខាតផងដែរ។

កញ្ញា Leak Hanna ជាតារាសម្ដែងមួយរូបដែលមានទំនាក់ទំនងជាមួយលោកបានអះអាងថា លោកឪ រិទ្ធ សារី បានធ្លាក់ខ្លួនឈឺ ដោយសារតែវ័យកាន់តែជំរា ស្របពេលកូនចៅរបស់លោក ក៏ខ្វះខាតខ្លាំង។ កញ្ញាថា លោកឈឺមួយរយៈមកហើយ ពោលគឺជម្ងឺមនុស្សចាស់គ្រប់មុខតែម្ដង ហើយបើទោះជាលោកមានផ្ទះសម្បែងរស់នៅ នៅខេត្តបាត់ដំបង តែសម្រាប់ជីវភាពគឺខ្វះខាតខ្លាំង ដោយលោកខ្វះខាតសូម្បីតែលុយកាក់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ជាក់ស្ដែងមុនកញ្ញា ប្រកូកប្រកាសរៃអង្គាស គឺលោកបានខលមកកញ្ញាថា ខ្លួនដាច់បាយ ហើយក្នុងខ្លួនធ្វើទុក្ខធ្ងន់ ទើបនាងផ្ញើលុយដែលប្រមូលបានមួយចំនួនទៅជូន ហើយលោកខលមកវិញថាអរដូចកើតម្ដងទៀត។ ស្ថិតក្នុងវ័យ៨០ឆ្នាំ កញ្ញាថា លោក រិទ្ធ សារី គួរអោយសង្វេគខ្លាំងណាស់ គឺខ្លួនឈឺផង ហើយខ្វះលុយផង។ លោកក៏ត្រូវចិញ្ចឹមចៅ២នាក់ក្នុងបន្ទុក ព្រោះតែឪពុកម្ដាយក្មេងទៅធ្វើការនៅថៃ ហើយជាប់នៅទីនោះ និង ខ្វះខាតដែរ។ កញ្ញាសូមអំពាវនាវអោយមានការជួយសង្គ្រោះដល់លោកដោយរួមគ្នាម្នាក់ត្រឹមតែ១ដុល្លារ ឬ ២ដុល្លារ ក៏ពិតជាអាចរួមចំណែកជួយដល់លោកបាន។ កញ្ញាសង្វេគព្រោះលោកគឺជាតារាសម្ដែងដែលសាងកេរ្តិ៍ឈ្មោះជាយូរមកហើយ ប៉ុន្តែនៅចាស់ទៅបែរជាខ្វះលទ្ធភាពទាំងការមើលថែជម្ងឺ និង ខ្វះសូម្បីតែលុយកាក់ហូបចុកអោយមាន

LEAVE A REPLY

Please enter your comment!
Please enter your name here