តារាសម្ដែង សូ ស៊ីតា បាត់បង់ជីតាក្នុងសម័យកូវីដ

0

តារាសម្ដែងសាច់សខ្ចី សូ ស៊ីតា ដែលគេសង្កើតឃើញកំពុងមានទីផ្សាហក់ខ្ពស់នៅក្នុងសង្គមសិល្បៈនាពេលបច្ចប្បន្ននេះត្រូវបានគេឃើញជួបទុក្ខធំ បាត់បង់អាយុជីវិតជីតាជាទីស្រឡាញ់ ខណៈនាងបានអះអាងថា មរណៈភាពរបស់ជីតានោះគឺ Negative ជម្ងឺកូវីដ ដោយគាត់បានលាចាកលោកដោយរោគាពាធក្នុងវ័យ 84ឆ្នាំ។

កញ្ញាបានបង្ហោះសារបញ្ជាក់នៅមុននេះបន្តិចថា «កុងខ្ញុំបានទទួលមរណ:ភាពថ្ងៃទី 29 ខែ កក្កដា ឆ្នាំ 2021 វេលាម៉ោង 9យប់ អាយុ 84ឆ្នាំ ស្លាប់ដោយសារជំងឺ ចាស់ជរា យូរណាស់មកហេីយ ខ្ញុំមានទុកយ៉ាងខ្លាំង????ហេីយពេទ្យក៏បានមកតេស្តដែរគឺ Negative
#ពេលនេះកុងទៅចោលចៅហេីយ???? លែងបានត្រឡប់មកវិញហេីយ ចៅចូលរួមរំលែកទុកផង ចៅលែងបានឃេីញមុខកុងទៀតហេីយ ចៅធ្លាប់តែឃេីញកុងនៅក្នុងផ្ទះនិយាយលេងជាមួយចៅរហូត។ »

ចាត់ទុកថានេះគឺជាការបាត់សមាជិកគ្រួសារដ៏សំខាន់មួយនៅក្នុងសម័យកូវីដ ដែលកម្មវិធីធ្វើបុណ្យតាមប្រពៃណីទៀតសោតក៏មិនបានធំដុំ និងជួបជុំបងប្អូនពីទីជិតឆ្ងាយដូចធម្មតានោះទេ ដើម្បីរក្សាសុវត្ថិភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here