អន្ទិតសង្ហា ថៃ ចាន់ឡី បានការងារក្នុងសិល្បៈ

0
- Advertisement Banner -

ស្ងប់ស្ងាត់មួយរយៈ ពេលនេះអតីត សង្ឃសាច់ដុំ បានសាងរូបភាពថ្មី ក្រោយសឹក ធ្វើអោយគេតាមដាន។ ប្រែក្លាយជាមនុស្សសាមញ្ញ មកវិញ ឃើញថាសង្ហា គួរអោយគយគន់ លើសមុនហើយ អ្នកណាៗក៍តាមដាន។
កាលពីកន្លះឆ្នាំមុន មហាជនប្រហែលជានៅចាំមិនទាន់ភ្លេចទេ ទាក់ទងរឿងមួយបង្កឲ្យផ្ទុះការភ្ញាក់ផ្អើលកក្រើកតែម្តង នោះគឺមានព្រះសង្ឃមួយអង្គ ដែលមានរូបរាងសង្ហា សាច់ដុំកង់ៗ បានបង្ហោះរូបថតជាច្រើនសន្លឹកជាបន្តបន្ទាប់ បង្អួតរាង សាច់ដុំ អមជាមួយទេសភាពដ៏ទាក់ទាញ ប្រៀបដូចជាតារា ខណៈខ្លួនជាព្រះសង្ឃ ហើយកាលនោះ មហាជនក៏មិនជឿថា ជាព្រះសង្ឃខ្មែរនោះដែរ។
ក្រោយរឿងនេះបានផ្ទុះការវែកញែក រិះគន់ឡើងកក្រើក ក្រសួងក៏បានចេញសេចក្តីប្រកាសចាត់វិធានការចំពោះសង្ឃរូបនេះ ដែលត្រូវបានស្គាល់មានឈ្មោះថា ថៃ ចាន់ឡី។ ហើយចាប់ពីពេលនោះមក ឃើញថា សង្ឃ ថៃ ចាន់ឡី ក៏មិនសូវបង្ហោះរូបថតអួតសាច់ដុំកង់ៗទៀតនោះទេ ដែលនេះក៏មកពីលោកសង្ឃ ចាន់ឡី មិនចង់មានបញ្ហា និងកាន់តែធ្វើឲ្យមហាជនរិះគន់មកលើខ្លួនទៀត។
ថ្មីៗនេះ អន្ទិត ថៃ ចាន់ឡី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មី ក្រោយបានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងថា លោកត្រូវបានគេអញ្ចើញទៅថតកុនក្នុងខ្សែភាពយន្តខ្មែរមួយ ហើយរឿងនោះ នឹងចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម អន្ទិត ថៃ ចាន់ឡី បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ « ចំណេះដឹង គុណធម៏ ការងារ សុខភាព ទាំងអស់នេះគឺជាលម្អនៃភាពស្រល់សង្ហារបស់មនុស្សប្រុស។ ជួបគ្នាឆាប់ៗក្នុងរឿង (កែវភ្នែកម៉ែ)នៅ បុរី ភូមិបាគង ខេត្តសៀមរាប»៕

LEAVE A REPLY

Please enter your comment!
Please enter your name here