ត្រជាក់ភ្នែកជាមួយទីសុវត្ថិភាពគេចពីកូវីដ19 និង អនាគតជាផ្ទះលំហែកាយរបស់ អេដា និងគូស្នេហ៍

0
- Advertisement Banner -

ខុសពីសិល្បការិនីមួយចំនួន ដែលនៅស្រវាស្រទេញនឹងការសង្វាតច្រៀង ឬការងារមុខជំនួញ ដោយទទួលការងារមិនខ្វល់ប្រឈមនឹងកូវីត១៩ តារាចម្រៀង កញ្ញា អេដា និង គូស្នេហ៍ បែរជាជ្រើសផ្លូវស្ងប់ស្ងាត់យ៉ាងរំភើយ ដោយចាត់ទុកថា ការគេចចេញពីកូវីត១៩ គឺជារឿងសំខាន់។

កញ្ញាបានបង្ហោះ ដោយភ្ជាប់នឹងរូបភាពរស់យ៉ាងសាមញ្ញថា “មួយរយ:ចុងក្រោយនេះ ខ្ញុំបាត់មុខឈឹងពីសិល្ប: និងមិនសូវបង្ហោះរូប រឺបង្ហាញសកម្មភាពអ្វីដូចពីមុនសោះ

ដោយសារកូវីដ ធ្វេីអោយខ្ញុំមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភធ្ងន់ធ្ងរ រហូតមិនអាចបន្តការងារអ្វីបានអស់រយ:ពេលជាង ៤ ខែមកហេីយ និងធ្វេីអោយខ្ញុំស្រកអស់ ៦ គីឡូ។ តែងាកមកជីវិតឯកជន ខ្ញុំឧស្សាហ៍ទៅចំការជេីងភ្នំ ដាំដេីមឈេី ដាំស្មៅ និង កំពុងឈរសាងសង់ផ្ទះលំហែរកាយផ្ទាល់ខ្លួន ដែលមានទំហំជាងកន្លះហិកតា នៅខេត្តតាកែវ ដែលនេះខ្ញុំចាត់ទុកវាជាកន្លែងដែលអាចគេចចេញពីទីក្រុងដែលកំពុងអួរអាប់ជាមួយជំងឺ COVID 19 ។ ទីនេះជាទីស្ងប់ស្ងាត់អោយខ្ញុំ បានសមាធិនិង ធ្វេីការងារដាំដុះជាមួយមនុស្សជាទីស្រលាញ់របស់ខ្ញុំ និង ក្រុមគ្រួសាររបស់ខ្ញុំ និងសរសរចំរៀងតាមអារម្មណ៍។ ថ្វីត្បិតតែខ្ញុំមិនមានការងារសិល្ប:អាចធ្វេីបានក្នុងកំឡុងពេលនេះ តែខ្ញុំនៅតែអាចមានចំណូលបន្តទៅមុខបានដោយខ្ញុំមានអាជីវកម្មគ្រឿងសំអាងរឹងមាំដែលឈរជេីងជាង4 ឆ្នាំមកហេីយ តែឥលូវនេះទុកអោយប្អូនជាអ្នកមេីលកាន់កាប់ស្ទេីរតែទាំងស្រុង ព្រោះខ្ញុំមានអារម្មណ៍ធុញថប់នឹងការងារថត ប្រម៉ូត ផ្សព្វផ្សាយតាមបណ្តាញសង្គមណាស់”។ ជាមួយនឹងការបង្ហោះនេះ អ្នកគាំទ្រមានតែការជូនពរតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here