ឈិត សុវណ្ណបញ្ញា នៅតែក្រាញនឹងសិល្បៈ ទោះលទ្ធផលមិនដូចការរំពឹងទុក

0

មកទល់ពេលនេះច្រកដើររបស់ ឈិត សុណ្ណបញ្ញា នៅតែលិបលហាក់មិនទៅមុខក្រោយពេលដើរ លើផលិតកម្មថោន។ រយៈពេលជាង៤ឆ្នាំដែលនាងជ្រកនៅថោន នេះមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងនោះទេពិសេសគឺការប៉ងចេញ១វ៉ុលម្នាក់ឯង(Solo Album)ត្រូវបានជាប់គាំង។
អ្វីដែលគូរឲ្យបារម្ភទោះជាពេលនេះទោះជាមាស សុខសោភា ដែលជាតារាជើងខ្លាំងបានចាកចេញពីថោន ដែលជាក្ដីរំពឹងថានឹងធ្វើឲ្យសុវណ្ណបញ្ញា អាចដណ្ដើមភាពលេចធ្លោជាងមុនក្ដី ប៉ុន្ដែអតីតតារាហង្សមាសរូបនេះនៅតែបន្ដទ្រឹងដដែលទើបធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួនចង់អស់សង្ឃឹម។ យ៉ាងណាមិញ ទោះខាងមេកើយថ្មី ប្រឹងបន្តរកអ្វីដែលល្អជួយយិតយោងនាង នៅតែហាក់មិនអាចទាញបាននូវ ប្រជាប្រិយភាពដូចឆ្នាំងចាស់ដែលនាងធ្លាប់ប្រើ។
ហ្វេនៗ របស់បញ្ញា នៅតែរំពឹងថា នាងមានសង្ឃឹមឡើងវិញ ដោយមិនជាប់គាំងយូរទៀត។ប្រសិនបើនាងនៅតែស្ងាត់បែបនេះ ទស្សនិកជនជាច្រើនដែលធ្លាប់គាំទ្រនាងចង់ អោយនាងងាកមករកទ្រនំចាស់ប្រសិនបើអាចនោះ ព្រោះនឹកស្តាយកេរ្តី៍ឈ្មោះដែលខំសាបលើសិល្បៈ រាប់ឆ្នាំទម្រាំបានមហាជនស្គាល់ និងល្បីល្បាញនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here