ខួបកំណើតឆ្នាំនេះ ស៊ីស៊ី បានកាដូរាប់ពាន់ដុល្លា

0

កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ តារាសម្ដែង កញ្ញា ស៊ីស៊ី ដែលបានប្ដូរឈ្មោះនៅក្នុងហ្វេសប៊ុកថា Anna Oriya បានបង្ហោះអោយដឹងថា គឺថ្ងៃខួបកំណើតរបស់ខ្លួន។ អមដោយការជូនពរខ្លួនឯង នាងក៏បង្ហោះពីកាដូជាច្រើនដែលនាងបានទទួលផងដែរ ដូចជាផ្ទាំងរូបថតអនុស្សាវរីយ៍ បាច់ផ្កា និង កាដូជាច្រើនទៀត។ អ្វីដែលគេចាប់អារម្មណ៍គឺកាដូជាទឹកប្រាក់ដែលនាងបានបង្ហាញថា នាងបានទទួលពីបុគ្គលម្នាក់រហូតដល់ជា៥០០០ដុល្លារ ដែលទឹកប្រាក់នាងបានប្រកាសថា គឺជាទឹកប្រាក់ដែលធ្វើអោយនាងសប្បាយចិត្តក្នុងថ្ងៃខួបកំណើត។ យ៉ាងណាមិញ នៅក្នុងឯកសារដែលបង្ហាញពីការវេរលុយអោយនាងនោះ គឺបង្ហាញគឺជាលុយកក់ក្នុងគម្រោងអ្វីមួយ ដែលមិនមែនជាលុយដែលទំនងជាបុរសដែលស្រលាញ់នាងជះអោយក្នុងថ្ងៃខួបកំណើតនោះឡើយ។ ស៊ីស៊ី ដែលកាន់តែស្អាតជាងមុននិយាយថា បើទោះជានាងមិនបានរៀបចំពិធីខួបកំណើតណាមួយ ព្រោះតែសម័យកូវីត១៩ មិនអាចមានការជួបជុំ ប៉ុន្តែនាងនៅតែសប្បាយចិត្ត នឹងកាដូដែលនាងទទួលបានពីមនុស្សនៅជុំវិញខ្លួន។ នាងក៏ត្រូវគេកត់សម្គាល់ថា កាន់តែស្រស់ស្អាត កាន់តែស៊ិចស៊ីទាក់ភ្នែកជាងមុនផងដែរ ក្នុងអំឡុងពេលនៅផ្ទះថែសម្រស់ក្នុងរយៈពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here