ទស្សនា៣ភាគ ក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ១” ក្នុងពេលតែមួយ

0


មកដល់ពេលនេះ ខ្សែរឿង”ស្នេហាឆ្លងជាតិ វគ្គ១” ដែលផលិតដោយ ក្រុមការងារ ផ្ទះតារា បានបង្ហោះដល់ភាគទី៣ហើយ ដោយភាគទី៣នេះ កាន់តែមានការលាន់មាត់សរសើរថាល្អមើល។ ជាមួយនឹងការគាំទ្រនេះ Pteasdara នឹងបង្ហាញជូនទស្សនាទាំង៣ភាគតែម្ដង ដើម្បីសម្រួលការលំបាកសម្រាប់អ្នកដែលមិនបានទស្សនាក្នុងភាគមុនៗ។

លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែង បានអះអាងថា លោកពិតជាអារម្មណ៍សប្បាយចិត្ត ដែលខ្សែរឿងលើកដំបូងរបស់លោកទទួលបានការចាប់អារម្មណ៍។ ដោយសារតែជោគជ័យក្នុងការផលិតនេះហើយ ទើបគម្រោងចេញថត សម្រាប់វគ្គ២មានការចូលផលិតពីក្រុមជំនាញ និង មានការចូលរួមសម្ដែង ពីតួសម្ដែងកាន់តែល្បី ដែលនឹងធ្វើអោយភាពយន្តនេះនឹងកាន់តែល្អមើល នៅវគ្គក្រោយ។ ដោយឡែកសម្រាប់វគ្គ១ លោកថានឹងបញ្ចប់នៅភាគទី៨ ខណៈដែលសាច់រឿងនៅក្នុងវគ្គ២ គឺជាប្រភេទភាពយន្តពេញលេញតែម្ដង អមជាមួយនឹងការបង្កើនគុណភាព និង ស្ដង់ដាផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here