អវត្តមានស្វាមីថ្ងៃខួបកូនប្រុស ការពិត ដោយសារ លី ម៉ារីណា សោះ

0

ក្នុងពិធីខួបកំណើតកូនប្រុសគម្រប់៤ឆ្នាំ កាលពីយប់ថ្ងៃទី២៤ កញ្ញា អ្នកនាង លី ម៉ារីណា បានរៀបចំពិធីនៅហាងវីហ្វ្រេនបឹងត្របែក យ៉ាងអឹកអធឹក តែមិនមានវត្តមានរបស់ស្វាមីនោះទេ។ យ៉ាងណាមិញ អ្នកនាងថាស្វាមីរបស់ខ្លួន ក៏ចង់ចូលរួមអបអរផងដែរ ប៉ុន្តែមកពីលោកជាប់ភារៈនៅលើទឹកដីអាមេរិកចុះមកមិនទាន់ ទើបអ្នកនាងចាត់ចែងពិធីអោយកូនប្រុសតែម្នាក់ឯង ជាមួយគ្រួសារ។

អ្នកនាងលី ម៉ារីណា និយាយថា ហេតុផលដែលលោកស្វាមីរបស់លោកមិនបានមកចូលរួមខួបកំណើត គឺដោយសារតែដោយសារតែលោក សាត ចាន់ថន ទើបតែឡើងទៅអាមេរិក ហើយបើឡើងមកធ្វើខួបកូន គឺនឹងប៉ះពាល់ការងារត្រូវរង់ចាំទំនិញដែលត្រូវយកមកលក់នៅស្រុកខ្មែរ ទើបអ្នកនាងស្នើស្វាមីមិនអោយមកចូលរួម ដោយសារតែពិធីមួយនេះ ក៏មិនមែនធំដុំ និងមិនមែនទាល់តែលោកត្រូវខាតពេលទើបអាចធ្វើបាន។ អ្នកនាងថាស្វាមីត្រូវចុះមកនៅខែ១១ ហើយដោយសារតែអ្នកនាងក៏យល់ថាពិធីខួបបែបនេះ អ្នកនាងធ្វើឡើងក្នុងមួយឆ្នាំ២បីដង សម្រាប់ខ្លួនឯងផង សម្រាប់ស្វាមីផង និងសម្រាប់កូនផងដដែលៗរាល់ឆ្នាំ ទើបអ្នកនាងបានប្រាប់ស្វាមីកុំអោយចុះមកអី ដើម្បីអោយលោកនៅចាត់ចែងការងារនៅលើទឹកដីអាមេរិកកុំអោយខាតពេលឡើងចុះ។ អ្នកនាងថាលោកចង់មកចូលរួមណាស់ ប៉ុន្តែក៏មិនអាចគ្រាន់តែខួបមួយពេល ធ្វើអោយខាតការងារ ក្នុងពេលដែលស្វាមីទើបតែឡើងទៅអាមេរិក ហើយក៏ទទូចអោយចុះមកនោះឡើយ។ យ៉ាងណាមិញ អ្នកនាងថាសម្រាប់ឱកាសខួបឆ្នាំក្រោយ អ្នកនាងនឹងស្នើអោយស្វាមីលើកពេលការងារកុំអោយចំថ្ងៃខួបកូន ដើម្បីបានធ្វើពិធីសប្បាយៗជុំប្ដីជុំកូន។ អ្នកនាង លី ម៉ារីណា និយាយថាខួបគម្រប់៤ឆ្នាំកូនប្រុសឈ្មោះ សាត ថៃសាន នេះ អ្នកនាងមិនចង់រំខានតារាសិល្បៈច្រើនទេ ទើបរៀបចំតែជាង១០តុ ហើយបើទោះជាស្វាមីរបស់អ្នកនាងមិនមានវត្តមានចូលរួមព្រោះតែទើបឡើងទៅអាមេរិកពិបាកចុះមក ក៏លោកបើកដៃអោយអ្នកនាងធ្វើពិធី ដើម្បីអោយអ្នកនាងបានជួបជុំមិត្តភ័ក្ត្រ និងបានសប្បាយចិត្តក្នុងថ្ងៃកំណើតកូន។

នៅក្នុងពិធីនោះ គឺឃើញវត្តមានតារាសិល្បៈជាច្រើនចូលរូម ដូចជា អ្នកនាងប៉េងប៉ោង កញ្ញា រំដួលលិចទឹក លោកឧកញ៉ាតូនី អ្នកនាង លី ចាន់សីហា លោករតនៈ វិសិដ្ឋ កញ្ញស្រីពៅមុខឈើ លោកសន សុវណ្ណារ៉ា លោកដួង តារាផាឌីន លោកពូឃ្លោក អ្នកនាងចន ច័ន្ទលក្ខិណា តារាចម្រៀងអ្នកនាងមាស លក្ខិណា លោកកុយ ស៊ីឌឿន អ្នកនាងឡាយ លក្ខិណា តារាភេទទី៣ កញ្ញាភី សម័យ តារាភេទទី៣ លោក គន់ រៀមរតនៈ អ្នកនាងសាត រស្មី និង កញ្ញាសូដា នីតា ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here