អតីតស្រីស្អាតក្នុងក្រុមចម្រៀងរៃមាស ៣ដួង រកបានគូអនាគតលើទឹនដីអាមេរិកដូចគ្នា

0

តារាចម្រៀង៣ ដួងដែលធ្លាប់អុកឡុកសិល្បៈយ៉ាងពេញទំហឹងលើវិស័យចម្រៀង ហើយពេលនេះ មានភ័ព្ទវាសនា ហែលដល់ដែនកោះអាមេរិក សាងគូអនាគតយ៉ាងមាន សុភមង្គល។ គ្រប់ៗគ្នាបានសរសើរ អំពីសំណាងដែលពួកគេបានជួប ព្រោះក្រោយជីវិតរៀបការ ជាមួយកន្លង់នាយសមុទ្រឃើញថានៅតែ រឹងមាំក្នុងចំណងស្នេហា។
អតីត តារាចម្រៀងទាំង៣ដួងនោះ ដែលបានសហការគ្នាចាប់ដៃជាក្រុមអោយ ផលិតកម្មរៃមាសតោមាស មាន អ្នកនាងផាន់ ណាវី អុិត ស្រីពីន និង តារារាងស្លីម ឈួន ស្រីម៉ៅ។ តារាស្រីទាំង៣ដួងនេះ ធ្លាប់បានបង្ហាញស្នាដៃកម្រងចម្រៀង ច្រៀងរួមជាមួយក្រុមខ្លួន ក្នុងវ៉ុលខារ៉ាអូខេបទ របស់ផលិតកម្មរៃមាស។ ទេពកោសល្យនិងក្បាច់រាំ ព្រមទាំងរូបសម្រស់ដ៍ស្អាតម្យ៉ាងៗម្នាក់ ទាញអោយកន្លង់នាយសមុទ្រតាមស្នេហ៍ស្តីដណ្តឹងរៀបការ តាមច្បាប់ប្រពៃណី។ រយៈពេលជាច្រើនឆ្នាំមកហើយដែល អ្នកទាំង៣ បានរស់នៅលើទឹកដីអាមេរិក សម្ងំនៅឆ្ងាយពីសិល្បៈទីលានធ្លាប់ មានឈ្មោះល្បី និងមានអនុស្សាវរីយ៍ច្រើន។
តារាដ៍ស្រស់ស្អាតទាំង៣ ដួងនេះ មាន២ដួងដែល បានចំនងដៃ មានប្តីមានកូន។ ប៉ុន្តែលើកលែងតែ ឈួន ស្រីម៉ៅឃើញថា រៀបការច្រើនឆ្នាំទៅហើយ នៅឡើយមិនឃើញ សម្រេចបំណងមានកូន ដូចមិត្តរួមជំនាន់។ យ៉ាងណាមិញ អ្នកទាំង៣ ក៍ធ្លាប់មកលេងស្រុក កំណើតបានប៉ុន្មានលើកដែរ។ បើទោះតែកុំមាន បរិយាកាសជំងឺកូវីដ១៩ មកវាយលុកពួកគេ នឹងមកលេងស្រុកកំណើត ជាថ្មីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here