សម្រស់មិនប្រែប្រួលសោះ បើឃើញរូបថតកាលពីជាង10ឆ្នាំមុនរបស់តារាសម្ដែង ស្វែង សុជាតា

0

បើទោះជាមានរយៈពេលច្រើនឆ្នាំ ក៏សម្រស់របស់អ្នកនាង ស្វែង សុជាតា នៅក្នុងពេលនេះ ធៀបនឹងអតីតកាល ហាក់មិនសូវប្រែប្រួល។ រូបថតរបស់អ្នកនាងដែលរូបខ្លះបានថតតាំងពីជាង១០មុន គឺនៅតែធ្វើអោយគេមើលឃើញថា តារាស្រីរូបនេះ មានសម្រស់មិនសូវដាច់ឆ្ងាយពីបច្ចុប្បន្ន។ យ៉ាងណាមិញ មានការសរសើរថា អ្នកនាង មិនត្រឹមតែជាតារាល្បីរបស់កម្ពុជាប៉ុណ្ណោះទេ សូម្បីនៅប្រទេសឡាវ វៀតណាម និង មីយ៉ាន់ម៉ា ក៏ទទួលស្គាល់ផងដែរ។ នេះបើយោងតាម ការបង្ហោះរបស់អ្នកនាង។ អ្នកនាងបានសរសេរថា”ទើបស្រាវជ្រាវរកបានរូបចាស់ៗ កាលពីជិតនឹងជាង១០ឆ្នាំមុន
សូមបងប្អូនដាក់ពិន្ទុមកផងថារូបរបស់ខ្ញុំមួយណា រស់នៅប្រទេស
កម្ពុជា វៀតណាម រឺមីយ៉ាន់ម៉ា ដែលគួរអោយខ្នាញ់ នឹងច្រឡឺមជាងគេ ??
ជួយlike and shar ហើយដាក់សញ្ញា អោយខ្ញុំផងណាបងប្អូន”។ ជាមួយគ្នានោះ ក៏មានការសរសើរផងដែងថា អ្នកនាង នៅតែស្វែល និងជាតារាដែលជោគជ័យទាំងការសម្ដែង ក្នុងស្រុក និង ក្រៅស្រុក ខណៈដែលមានភស្តុតាងពីការចុះផ្សាយតាមបណ្ដាសារព័ត៌មានក្រៅស្រុកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here