អ៉ិត ស្រីពីន ជីវិតក្រៅស្រុកយ៉ាងណាហើយ?

0

ពេលនេះអតីត តារាចម្រៀងក្រុមរៃមាស អុិត ស្រីពីន បានបង្ហាញវត្តមាននៅលើទឹកដីអាមេរិកច្រើនឆ្នាំ ក្រោយជួបគូស្នេហ៍នៅទីនោះ។ អុិត ស្រីពីននៅតែទទួលបានក្តីសុខតាមរយៈ គូស្នេហ៍ជាអ្នកមើលថែទាំយ៉ាងប្រសើរនិងមានកូនជាចំណងដៃ។ យ៉ាងណាមហាជន ដែលស្គាល់នាងនៅតែនឹករលឹកនាងក្រោយលាឈប់សិល្បៈក្នុងស្រុក។
អតីតតារាចម្រៀងផលិតកម្មតោមាស រៃមាស អ្នកនាងអ៊ិត ស្រីពីន ដែលកំពុងទៅរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិករយៈពេលជាង១០ឆ្នាំទៅហើយនោះបានឲ្យដឹងតាមឆាតហ្វេសបុកកាលពីថ្ងៃទី១១កក្កដា ដោយនាងនិយាយយ៉ាងខ្លីថាពេលនេះនាងនិងកូនៗបានមករស់នៅអាមេរិកទាំងអស់គ្នាហើយបញ្ហាជីវិតគឺជីវភាពល្អប្រសើរ។អ្នកនាងស្រីពីន ថាមុនផ្ទុះកូវីដនាងនៅតែបន្ដអាជីពសិល្បៈជាធម្មតាទេហើយពេលមានកម្មធីសិល្បៈនៅអាមេរិកនោះនាងទៅច្រៀងសម្ដែងជាញឹកញាប់ ទោះជាយ៉ាងណានាងថាមិនចង់និយាយពីរឿងគ្រួសារថ្មីឡើយ ខណៈដែលនាងក៍មានគម្រោងមកលេងស្រុកកំណើតនៅពេលដែលចប់កូវីដនាពេលខាងមុខនេះផងដែរ។
អ៊ិត ស្រីពីន បានចេញទៅរស់នៅអាមេរិកកាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការជាមួយបុរសម្នាក់នៅទីនោះកាលពីឆ្នាំ២០០៦។ក្រោយរៀបការរួចស្រីពីន ត្រូវបានស្វាមីថ្មីយល់ព្រមធានាកូនប្រុសស្រីរបស់នាងជាមួយស្វាមីមុនទៅរស់នៅទីនោះដែរ ហើយតាមព័តមានថានាងជួយរកស៊ីជាមួយម្ដាយក្មេកនាងដែលមានហាងលក់មាសនៅទីនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here