មិនធម្មតា អឿ សីហា ក្រៅពីដុងសម្តែងមានជំនាញគូរូបប្រកបដោយទឹកដៃ

0

ស្ទើរមិនគួរអោយជឿ នៅពេលគេបានឃើញ តារាសម្តែងអឿ សីហា បានបង្ហាញស្នាដៃជា វិចិត្រករគូ គំនូរបានយ៉ាងល្អក្នុងទឹកដៃមួយជឿជាក់ទុកចិត្ត។ លោកបានធ្វើអោយមហាជន និងសិល្បករជាច្រើនសរសើរអំពីសមត្ថភាពដែល កំពុងមាន។
ការណ៍ពិត លោកអឿ សីហា បានចេះចាំជំនាញជា អ្នកគូរូបយូរមកហើយ ។លោកថែមទាំងទទួល សេវាផ្នែកនេះដល់អតិថិជន អាចកម្មង់គូបាន គ្រប់សណ្ឋានដែលចង់បាន។ លោកសីហា ដែលទើបទិញផ្ទះនៅស្រួលចិត្តបានលើកឡើងថា លោកចេះគូគំនូរយូរដែរដោយ មុនមានភ្ញៀវមករកដល់ផ្ទះ ។ ប៉ុន្តែរដូលកូវីដ លោកទទួលតាមរយៈកម្មង់តាមរូបឬ ម៉ូយមួយៗប៉ុណ្ណោះម លោកពេញចិត្តចំពោះផ្នែកតាំងពីនៅរៀន ដែលជានិស្ស័យមួយក្នុងរង្វង់សិល្បៈមួយដែរ។
លោកអឿ សីហា ក៍ជាតារាសម្តែងម្នាក់ដែល ឃើញមានវត្តមាន នៅផលិតកម្មអិលឌី។លោកបានតស៊ូក្នុងការសម្តែង ទម្រាំមានគេស្គាល់និងគាំទ្រ។ ភាពព្យាយាមរបស់លោក បានធ្វើអោយលោក ពុះពាររកបានផ្ទះល្វែង១ដ៍ថ្មី ដែលលោកទិញ កើតចេញពីញើសឈាមយ៉ាងលំបាក។

LEAVE A REPLY

Please enter your comment!
Please enter your name here