ជ័យ សុវ៉ាត ស្ងប់ស្ងាត់ចាប់ដៃគូចម្រៀង

0

បើរំលឹក មើលទៅពេលកន្លងមកយើង ប្រាកដជាដឹងខ្លះថា តារាចម្រៀងលំដាប់យុវវ័យ ជ័យ សុវ៉ាត ធ្លាប់បានជ្រើសរើសដៃគូ តារាចម្រៀងស្រីវ័យស្រកគ្នាមកធ្វើជា គូច្រៀងបំបែកការទាក់ទាញ។ ចុងក្រោយស្រាប់តែតារាលំដាប់រូបនេះ ហាក់ស្ងប់ការដឹកដៃគូចម្រៀងច្រៀងរាំ ដែលធ្វើអោយអ្នកតាមដាន ហាក់ងឿងឆ្ងល់។
បើទោះជា ជ័យ សុវ៉ាត ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរ ក៍ពិតមែន តែគេចងចាំថានៅពេលមានកម្មវិធីចេញសម្តែង ខាងក្រៅតាមពិធីជប់លៀង មង្គលការអ្វីនោះ រមែងឃើញតារាប្រុស មុខស្រទន់រញបនេះ បង្ហាញមុខជាមួយដៃគូតារាស្រីវ័យក្មេង បន្តគ្នាធ្វើអោយ អ្នកណាក៍សរសើរថា សុវ៉ាត មានដៃគូសុទ្ឋតែជាស្រីស្អាតរួមការងារ។តារាស្រី ទាំងនោះពេលនេះក៍កំពុង ទទួលបានប្រជាប្រិយភាព ដូចជាចែម ស្រីលក្ខ័ ហុិន លីដា និង សុវត្ថិឌី ធារិកា។ តារាស្រីទាំង៣នេះ សុទ្ឋតែជាអតីតមិត្តជិតដិតរបស់ជ័យ សុវ៉ាត ក្រសោបគ្នាឡើងច្រៀងហើយ មិត្តៗអ្នកគាំទ្រសុទ្ឋតែលើកឡើងថា សមគ្នាម្យ៉ាងម្នាក់។
លោកគ្រូ ពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាល អ្នកផ្ទុកកូវីដ ជ័យ សុវ៉ាតលើកឡើងថា ពួកយើងទាំងអស់នៅតែជាមិត្តភាពដៃគូគ្នា ។ យើងច្រៀងសម្តែងតាមអ្នកដែលជ្រើស បើគេត្រូវការដៃគូមួយណាយើង ពិភាស្សាគ្នា។ ម្យ៉ាងយើងម្នាក់ៗសុទ្ឋតែមានផលិតកម្ម ច្រៀងរៀងៗខ្លួនមមាញឹក ដូចគ្នាទើប មិនអាចបន្តការងារលើឆាកបាន។ ពិសេសនាពេលបរិយាកាស មេរោគកូវីដកំពុងតែផ្ទុះឡើង ម្នាក់ៗត្រូវរក្សាគម្លាតហើយកម្មវិធី ខាងក្រៅផលិតកម្មជាច្រើនត្រូវរំសាយ។ដូចនេះទើបរយៈពេលច្រើន ខែមកនេះយើងក៍ខកខានដឹកដៃគ្នាច្រៀង សម្តែងទើប អ្នកណាៗក៍គិតថាយើងលែងជាដៃគូចម្រៀង។

LEAVE A REPLY

Please enter your comment!
Please enter your name here